**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ កិច្ចប្រជុំនេះបានស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីការរៀបចំមហោស្រពដ៏មានសារៈសំខាន់នេះ សម្រាប់ជាផ្នែកមួយក្នុងឈានទៅអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់គណៈកម្មការរៀបចំត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសំភារៈ ។

យោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន គោលបំណងនៃការរៀបចំមហោស្រពគឺដើម្បី លើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ ដោយតាមរយៈមហោស្រព វាជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជាយើងក្នុងការបញ្ចញនូវភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដ៏ទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គមយើង។

រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែ សុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់៖ សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម ។ ការរៀបចំកម្មវិធីនេះឡើងក៏មានគោលបំណងបណ្តុះស្មារតីឲ្យកុមារតូចៗស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។

គួររំលឹកដែរថា ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធ ធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា ។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀង កុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃការសហការជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ។
គណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិតសំដៅធ្វើឲ្យ ការរៀបចំមហោស្រពនឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យ គាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង