**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង អនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំបាន ១៦គម្រោង ដែលមានទឹកប្រាក់ជាង ៨ពាន់លានរៀល

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានអនុវត្តគម្រោងវិនិយោគ អភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំសរុបចំនួន ១៦គម្រោង ដែលមានទឹកប្រាក់ចំនួន ៨.៦៣៤,៨០លានរៀល ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា «សម្រាប់ការងារផែនការ និងការគាំទ្រមូលដ្ឋាន ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំសរុបចំនួន ១៦គម្រោង ដែលមានទឹកប្រាក់ចំនួន ៨.៦៣៤,៨០លានរៀល ក្នុងនោះមាន៖ ផ្នែកសេដ្ឋកិច្ច ២គម្រោង ដែល មានតម្លៃ ៧.៦២៧លានរៀល ផ្នែកសង្គមកិច្ច ៧គម្រោង ដែលមានតម្លៃ ២៣១,៨០លានរៀល ផ្នែកគ្រប់គ្រង ដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ១គម្រោង ស្មើនឹង ៤៩,៩០លានរៀល និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈចំនួន ៦គម្រោង ស្មើនឹង ៧២៥,៨០លានរៀល» ។

ឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង បន្ថែមថា ចំពោះការអនុវត្តផែនការសកម្មភាព និងថវិកាផអ៣ ដែលបានគ្រោងថវិកាសរុប ៨៣.៩៤០.០០០ រៀល បានអនុវត្តចំណាយសរុបចំនួន ៧៩.១៨៧.០០០រៀល ស្មើនឹង៩៤,៣៤% និងមានសមតុល្យចំនួន ៤.៧៥៣.០០០រៀល។

ឯកឧត្ដម ស្វាយ សំអ៊ាង គូសបញ្ជាក់ថា ជាមួយគ្នានោះរដ្ឋបាលខេត្ត ក៏បានសម្របសម្រួល និងផ្តល់ការគាំទ្របច្ចេកទេសក្នុងការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិ យោគបីឆ្នាំរំកិល ព្រមទាំងសិក្សាលទ្ធភាពគម្រោងមូលនិធិអភិវឌ្ឍន៍ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះ គម្រោងអភិវឌ្ឍន៍ក្រុង ស្រុកទាំង៦ រួមមាន៖ ផ្លូវបេតុង ៥ខ្សែ ប្រវែង ១.៣១០គីឡូម៉ែត្រ ផ្លូវក្រួសក្រហម ៦ខ្សែ ប្រវែង ១៤,៦៩គីឡូម៉ែត្រ ផ្លូវដីស ៤ខ្សែ ប្រវែង ៥,៤គីឡូម៉ែត្រ លូកាត់ផ្លូវចំនួន ១៦កន្លែង លូរំដោះទឹក ស្អុយប្រវែង ៤០០ម៉ែត្រ និងដាក់រេហ្គាចំនួន ២០កន្លែង ក្នុងទំហំទឹកប្រាក់ ៣.២០៧លានរៀល។ ដោយឡែក គម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ រួមមាន៖ ផ្លូវដីស ៤ខ្សែ ប្រវែង ៤០,៧៩គីឡូម៉ែត្រ ផ្លូវបេតុង ១២ខ្សែ ប្រវែង ១២.២៩គីឡូម៉ែត្រ ផ្លូវក្រួសក្រហម ២១ខ្សែ ប្រវែង ១៥៦,៧៩គីឡូម៉ែត្រ លូកាត់ផ្លូវចំនួន ១២៣កន្លែង និងការសាងសង់អន្តេវាសិកដ្ឋានគ្រូ១កន្លែង មានបន្ទប់ទឹក២ ដោយប្រើប្រាស់ថវិកាសរុប ១១.៧៤២លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង