**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកទំហំគម្របព្រៃឈើនៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការសិក្សារូបភាពផ្កាយរណបបានបង្ហាញថា ពិភពលោកបានបាត់បង់គម្របព្រៃឈើ១ភាគ៣នៃគម្របព្រៃទាំងមូល ហើយពាក់កណ្ដាលនៃការបាត់បង់គម្របព្រៃនេះ គឺកើតឡើងនៅក្នុងសតវត្សទី២១នេះ។ ម្យ៉ាងទៀត ការបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាសកើនឡើងប្រមាណ៤ពាន់លានតោន រៀងរាល់ទសវត្សរ៍ ចាប់ឆ្នាំ១៩៨០មក។

សម្ដេចធិបតីបានបន្តថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ជាញឹកញាប់ និងគ្រោះរឹងស្ងួតអូសបន្លាយយូរ ដែលបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ជីវភាពប្រជាជន និងរឹងស្ទះដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហានេះ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ទាំងកម្រិតតំបន់ និងពិភពលោក ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការបានផ្ដោតដោយសំខាន់ទៅលើការអភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅរកការអព្យាក្រឹតកាបូន ការលើកកម្ពស់ប្រជាសហគមន៍ តាមរយៈការការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលជាការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សានិងបង្កើនភាពបៃតងនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងន័យនេះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ «យុទ្ធនាការបណ្ដុះកូនឈើ១,០០០,០០០ដើមក្នុងមួយឆ្នាំចែកជូនប្រជាពលរដ្ឋដាំ» ដែលផ្ដួចផ្ដើមដោយក្រសួងបរិស្ថាន។

សម្ដេចធិបតី ជឿជាក់ថា តាមរយៈការអភិរក្ស និងដាំដើមឈើឡើងវិញនោះ​ នឹងជួយពង្រីកគម្របព្រៃឈើនៅប្រទេសកម្ពុជាឱ្យបាន៦០ភាគរយ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

សម្ដេចធិបតីក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញបន្ថែមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ស្របតាមគោលនយោបាយអភិរក្សនិងអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅឈានឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចប់សូន្យ និងអព្យាក្រឹតកាបូន ដែលសុទ្ធតែជាគោលដៅសកល ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង