**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

សម្តេចធិបតី៖ ការសាងសង់វារីអគ្គិសនី និងផ្លូវស្ពាននានា ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ លើផលប៉ះពាល់បរិស្ថាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វារីអគ្គិសនី និងគម្រោងសាងសង់ផ្លូវស្ពាននានា ត្រូវបានសិក្សាយ៉ាងល្អិតល្អន់លើផលប៉ះពាល់បរិស្ថាន ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា សម្រាប់ការសិក្សាគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយ គឺត្រូវចំណាយថវិកាអស់រាប់លានដុល្លារ ឬរាប់ឆ្នាំ ខណៈគម្រោងវារីអគ្គិសនីមួយ គឺត្រូវការ២ ឬ៣ឆ្នាំដើម្បីសិក្សា។ ឧទាហរណ៍គ្រាន់តែស្ពាន និងធ្វើផ្លូវលេខ ៥០C ដែលឆ្លងកាត់ពីខេត្តកំពង់ធំ មកស្រុកកំពង់លែង គឺអ្នកណាក៏ដឹងថាការតភ្ជាប់ស្ពាននេះ ប្រជាជននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នឹងមានសេដ្ឋកិច្ចកើន ចុះតើហេតុអីយើងចាំបាច់ត្រូវសិក្សាយូរ ពីព្រោះ រដ្ឋាភិបាលគិតពីចរន្តទឹក គិតពីផលប៉ះពាល់ដល់ត្រី បើរដ្ឋាភិបាលធ្វើដោយគ្មានការទទួលខុសត្រូវទេនោះយើងនឹងបានតែស្ពាន តែធ្វើឱ្យខូចខាតប្រយោជន៍របស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងបានប្តេជ្ញាចិត្តមិនឱ្យកសាងទំនប់វារីអគ្គិសនីណាមួយនៅតាមជាប់ផ្ទាល់ជាមួយទន្លេមេគង្គ ទេកុំឱ្យប៉ះពាល់ទោះបីជាផលិតភ្លើងបានច្រើនយ៉ាងណាក៏ដោយនេះជាកាតព្វកិច្ចរបស់យើងដែលត្រូវធ្វើ ធ្វើយ៉ាងណាការអភិវឌ្ឍរបស់យើងដោះស្រាយបញ្ហានៅចំពោះមុខ និងទៅអនាគតខ្លីសម្រាប់អ្នកមានបច្ចុប្បន្ន តែត្រូវថែរក្សានូវបរិស្ថាន ដើម្បីមនុស្សរាប់សិបជំនាន់បន្តទៅទៀត នេះជាអ្វីដែលត្រូវធ្វើ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប មនុស្សអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែ សំខាន់បំផុតនោះគឺចក្ខុវិស័យ និងឆន្ទៈ។ ដោយឡែកសម្រាប់ឆន្ទៈរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ បានចាត់ទុកការងារបរិស្ថាន ជាជាកិច្ចការងារសំខាន់ខ្លាំងណាស់។

សម្តេចធិបតីបន្តថា នៅក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅការឈានអព្យាក្រឹតកាបូនឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន។ ក្នុងនោះកាលពីឆ្នាំ២០២១ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៦ (COP26) រាជរដ្ឋាភិបាល សម្រេចមិនផ្តល់អាជ្ញាបណ្ណដល់រោងចក្រអគ្គិសនី ប្រើដោយធ្យូងថ្មបន្ថែមទៀតនោះទេ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ជាក់ស្តែងនៅឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាក់ស្តែង ត្រូវបានចាត់តាំងជាតំណាងសម្តេច បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើកិច្ចការងារបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង