**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី១៥ ខែធ្នូ  ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អា ហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ដល់មន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាព និងសិស្សនិសិ្សតក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក Pieter Bossink នាយករង Australia Awards។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានា លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ សិស្ស និសិ្សត មកពីគ្រប់គ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានថ្លែងអំណរគុណ ចំពោះកម្មវិធីអាហារូបករណ៍របស់ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង និងក្នុងរៀបចំសិក្ខាសាលានៅពេលនេះ ដែលបានបញ្ជាក់ឲ្យឃេីញ ពីចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី ក្រោមការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងលើកការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា សិក្ខាសាលានេះ បានផ្តោតទៅលើការពង្រឹងសមត្ថភាពក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗ ឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវការ។ ដោយឡែកចំពោះមន្ត្រីរាជការ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួល អា ហារូបករណ៍នេះ បាននាំមកនូវគំនិត ចំណេះដឹងនិងមានសមត្ថភាពដើម្បីចូលរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជាយើង។

ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា សិក្ខាសាលានេះបើកចំហរនិងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន សិស្ស និសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ជាពិសេសបេក្ខជន ជាស្ត្រី មកពីបណ្តាខេត្ត និងជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការ ដាក់ ពាក្យយកអាហារូបករណ៍ Australia Awardsនេះ។ ក្នុងនោះដែរកម្មវិធីនេះនិងបានអត្ថប្រ យោជន៍ ពេលទៅសិក្សានៅប្រទេសអូស្ត្រាលីដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងទទួលព័ត៌មាន ឲ្យបានពេញលេញពីវាគ្មិន។

ទន្ទឹមនឹងនេះដែរ លោក Pieter Bossink បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ព្រមទាំងបានផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក ហេីយនិសិ្សតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និងពាំនាំយក នូវចំណេះដឹងនូវបទពិសោធន៍ ពីប្រទេសអីស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យកា រងាររបស់ខ្លួន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង