**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

តើសេដ្ឋកិច្ចចិននឹងឆ្ពោះទៅទិសណា?កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនបានផ្តល់ចម្លើយ

កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើជារៀងរាល់ចុងឆ្នាំ គឺជាបង្អួចដ៏សំខាន់សម្រាប់ឥស្សរជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីអង្កេតមើលទិសដៅនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមបានបើកធ្វើនៅក្រុងប៉េកាំងតាមការគ្រោងទុក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ។ តើកិច្ចប្រជុំលើកនេះបានវិនិច្ឆ័យយ៉ាងម៉េចចំពោះស្ថានការណ៍សេដ្ឋកិច្ចរបស់ប្រទេសចិន? តើសេដ្ឋកិច្ចចិននឹងឆ្ពោះទៅទិសណានៅឆ្នាំ ២០២៤ ? តើវានឹងផ្តល់កាលានុវត្តភាពអ្វីដល់ពិភពលោក?
សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៣៖ និន្នាការជាមូលដ្ឋាននៃការស្តារឡើងវិញរយៈពេលវែងមិនកែប្រែទេ
ឆ្នាំ ២០២៣ គឺជាឆ្នាំដំបូងដែលប្រទេសចិនអនុវត្តយ៉ាងពេញលេញនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយក៏ជាឆ្នាំដែលស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩។ ការវិនិច្ឆ័យជាមូលដ្ឋានដែលបើកធ្វើកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនលើកនេះគឺថា លក្ខខណ្ឌអំណោយផលដែលប្រឈមមុខនឹងការអភិវឌ្ឍរបស់ប្រទេសចិនច្រើនជាងកត្តាមិនអំណោយផល និន្នាការជាមូលដ្ឋាននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចរយៈពេលវែងមិនកែប្រែទេ ត្រូវបង្កើនទំនុកចិត្តនិងជំនឿចិត្ត ។
កិច្ចប្រជុំលើកនេះបានលើកឡើងនូវគោលការណ៍ចំនួន ៥ ដែល“ត្រូវតែប្រកាន់ខ្ជាប់” ដើម្បីធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អក្នុងយុគសម័យថ្មីតាមទស្សនៈម៉ាក្រូ ៖ ទី ១ ជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវការកែលម្អគុណភាពប្រកបដោយប្រសិទ្ធភាពនិងកំណើនបរិមាណសមហេតុផល ទី ២ ធ្វើឱ្យស៊ីជម្រៅលើកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់និងផ្តោតសំខាន់លើការពង្រីកតម្រូវការប្រកបដោយប្រសិទ្ធភាពរួម ដើរតួនាទីសម្របសម្រួល ដើម្បីធ្វើឱ្យវដ្តក្នុងស្រុកកសាងនៅមូលដ្ឋានកម្លាំងចលករនៃតម្រូវការក្នុងស្រុកនិងលើកកម្ពស់គុណភាពនិងកម្រិតនៃវដ្ដអន្តរជាតិ ទី ៣ ពឹងផ្អែកលើកំណែទម្រង់និងការបើកទូលាយ ដើម្បីបង្កើនថាមពលនៃការអភិវឌ្ឍនិងសម្របសម្រួលនិងជំរុញកំណែទម្រង់ស៊ីជម្រៅនិងការបើកទូលាយកម្រិតខ្ពស់ ទី ៤ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការផ្លាស់ប្តូរដោយសន្តិសុខកម្រិតខ្ពស់ ទី ៥ ផ្តោតសំខាន់លើកិច្ចការស្នូលនៃការកសាងសេដ្ឋកិច្ចនិងភារកិច្ចចម្បងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីធ្វើឱ្យប្លង់មេនៃទំនើបកម្មតាមបែបផែនចិនប្រែក្លាយទៅជាការពិតដ៏ល្អបវរម្ដងមួយជំហានៗ។
អាទិភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ៖ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមលើកនេះបានរៀបចំផែនការមេនិងការរៀបចំជាក់លាក់សម្រាប់អាទិភាពការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ភារកិច្ចស្នូលគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ដោយជំរុញយ៉ាងប្រកដប្រាជាចាប់ពី ៩ចំណុច រួមមាន ការដឹកនាំការកសាងប្រព័ន្ធឧស្សាហកម្មទំនើបតាមរយៈវិទ្យាសាស្ត្រនិងការច្នៃប្រឌិតបច្ចេកវិទ្យា ជំរុញឧស្សាហូបនីយកម្មថ្មី អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងពន្លឿនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ខិតខំពង្រីកតម្រូវការក្នុងស្រុក បង្កើនប្រាក់ចំណូលរបស់ប្រជាជនរស់នៅទីក្រុងនិងជនបទ ពង្រីកទំហំក្រុមចំណូលមធ្យម និងកែលម្អទីផ្សារប្រើប្រាស់ ធ្វើឱ្យស៊ីជម្រៅនូវវិស័យសំខាន់ៗ ជំរុញការអភិវឌ្ឍនិងកំណើននៃសហគ្រាសឯកជននិងការទទួលបានទីផ្សារ អនុវត្តវិធានការមួយចំនួនលើវិស័យទិដ្ឋភាពដូចជា ការទិញយកធាតុ ការអនុវត្តច្បាប់ដោយយុត្តិធម៌និងការការពារសិទ្ធិជាដើម ។

តើសេដ្ឋកិច្ចចិននឹងមានកម្លាំងទាក់ទាញយ៉ាងណាសម្រាប់ប្រទេសនានានៅលើពិភពលោកនៅឆ្នាំ ២០២៤ ?
ក្នុងចំណោមកិច្ចការសំខាន់ៗសម្រាប់ឆ្នាំ ២០២៤ ដែលរៀបចំដោយកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន ហើយបានលើកឡើងជាលើកដំបូងថា ត្រូវបង្កើតយីហោ”វិនិយោគនៅក្នុងប្រទេសចិន”។ ថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់ប្រទេសចំនួន ៦ រួមមានប្រទេសបារាំង អាល្លឺម៉ង់ និងម៉ាឡេស៊ីជាដើម ត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយ ។ ទាក់ទឹននឹងករណីនេះ កិច្ចប្រជុំលើកនេះបានលើកឡើងថា យើងគួរតែបើកច្រកឱ្យជនបរទេសមកធ្វើអាជីវកម្ម សិក្សារៀនសូត្រនិងធ្វើទេសចរណ៍នៅប្រទេសចិន ហើយថែមទាំងបានលើកឡើងបន្តកសាងបរិយាកាសអាជីវកម្មដែលមានទីផ្សារវូបនីយកម្ម និយតកម្មនិងអន្តរជាតិជាតូបនីយកម្មផងដែរ ។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏នឹងបន្ធូរបន្ថយលទ្ធភាពទទួលបានទីផ្សារសម្រាប់ឧស្សាហកម្មទូរគមនាគមន៍ វេជ្ជសាស្ត្រនិងសេវាកម្មផ្សេងទៀត អនុវត្តសកម្មភាពទាំង៨ក្នុងការរួមគ្នាគាំទ្រការកសាងប្រកបដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់និងផ្លូវ”និងសម្របសម្រួលគម្រោងសំខាន់ៗ និងគម្រោងជីវភាពរស់នៅរបស់ប្រជាជន ។
លើសពីនេះទៀត នៅឆ្នាំ ២០២៤ ប្រទេសចិននឹងដោះស្រាយហានិភ័យលើវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុខ្នាតតូចនិងមធ្យមជាដើម បង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពហិរញ្ញវត្ថុខុសច្បាប់និងការពារយ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់មិនឱ្យកើតមានហានិភ័យជាប្រព័ន្ធ ។លើសពីនេះទៀត កិច្ចប្រជុំលើកនេះក៏បានរៀបចំជាក់លាក់សម្រាប់គោលដៅកសាងប្រទេសខ្លាំងខាងកសិកម្ម ពោលគឺជំរុញការស្តារឡើងវិញនូវតំបន់ជនបទប្រកបដោយប្រសិទ្ធភាព លើកកម្ពស់កម្រិតអភិវឌ្ឍន៍ឧស្សាហកម្មជនបទនិងការសាងសង់ជនបទ ពង្រឹងវិធានការបង្កើនប្រាក់ចំណូលរបស់កសិករនិងកសាងជនបទដ៏ស្រស់ស្អាត ។ ជំរុញសមាហរណកម្មទីក្រុង-ជនបទនិងសម្របសម្រួលការអភិវឌ្ឍតំបន់ ។
ស្នូលមួយនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping គឺថា ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ហើយត្រូវតែពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបដែលគាំទ្រដោយសេដ្ឋកិច្ចពិតប្រាកដ ត្រូវដើរតាមផ្លូវដែលពឹងផ្អែកលើខ្លួនឯង បច្ចេកវិទ្យាស្នូលសំខាន់ៗត្រូវតែផ្អែកលើការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍដោយឯករាជ្យ ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យអ្នកវិនិយោគអន្តរជាតិនៅកន្លែងជាច្រើនថា កំណែទម្រង់និងគោលនយោបាយបើកចំហរបស់ប្រទេសចិននឹងនៅតែមិនផ្លាស់ប្តូរក្នុងរយៈពេលយូរ រីករាយក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចពិភពលោកនិងស្វាគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ ។ លោកបានថ្លែងជាច្រើនដងថា “ប្រជាជនត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍរួម ហើយត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការចែករំលែកដោយបើកទូលាយជាងពេលណាៗទាំងអស់ គ្មានប្រទេសណាមួយអាចក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតឯករាជ្យឬទទួលបានផ្លែផ្កានៃការច្នៃប្រឌិតទាំងស្រុងនោះទេ”។
សម្រាប់ពិភពលោក ប្រជាជនចិនជាង ១.៤ ពាន់លាននាក់កំពុងឆ្ពោះទៅរកទំនើបភាវូបនីយកម្មនិងស្វែងរកជីវភាពរស់នៅកាន់តែប្រសើរ ។ នេះគឺជាឱកាសដ៏ធំដែលប្រទេសចិននាំមកឱ្យពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង