**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យានិងសង្គម ក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព

 


នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យខិតខំពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មជាប្រចាំឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដយគុណភាព​ ផ្សាយឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពស្របតាមសម័យកាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាចូលរួមរៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា «ធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រី គឺស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម»។ សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្ដរបស់សង្គម»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើងអត់ទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បីឲ្យបន្តស៊ី ទៅនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង»។ ឯកឧត្តមបញ្ជាក់ថា «មន្ត្រីរបស់យើងមិនអាធ្វើការងារត្រឹមតែប្រើប្រាស់ចំណេះដឹងដដែលៗនោះទេ ពោលគឺមន្ត្រីយើងត្រូវតែពង្រឹងសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ខិតខំប្រឹងប្រែងរៀនសូត្រ ដកបទពិសោធបន្ថែមឱ្យស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មាន និងនិន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជាជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ យ៉ាងណាក៏ដោយក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលជូនខេត្ត និងជាតិបានល្អប្រសើរផងដែរ។

អត្ថបទដែលជាប់ទាក់ទង