អាជ្ញាធរខេត្តស្ទឹងត្រែង ប្រជុំថ្នាក់ខេត្តស្តីពីការពល្បឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ធូ ចាន់ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានPWG បានដឹកនាំកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពល្បឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំមានការអញ្ជេីញចូលរួមពីសំណាក់ លោកវេជ្ជ.លន់ សាយតេង ប្រធាននាយកដ្ឋាន លោកព្រំចាន់ថា ប្រធានមន្ទីរលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស លោក លៀម លួន ប្រធានអង្គការវឌ្ឍនភាព និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត។
គោលបំណងនៃកិច្ចនេះរួមមាន៖ ១.ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និង បញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។
២.ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF កន្លងមក និងរំលឹកអំពីសូចនា ករ ODF វិធីសាស្ត្រកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ។
៣.ដើម្បីពិនិត្យកំណត់គោលដៅ ODF ខេត្តស្ទឹងត្រែងឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត ODF នៅ ដំណាច់ឆ្នាំ ២០២៣ ឬដើមឆ្នាំ២០២៤៕
