**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នារសៀលថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការជាមួយការិយាល័យ the office of the Ombudsman។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា៧រាជធានី-ខេត្ត ហើយភាគីថៃ១១រាជធានី-ខេត្ត)។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយគឺ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយឯកឧត្តម ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព។ ក្នុងនោះសម្តេចធិបតី និងឯកឧត្តម សេដ្ឋា ថាវីស៊ីន បានអបអរសាទរគ្នា តាមទូរស័ព្ទក្នុងឱកាសដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ។

ជាចុងក្រោយ ភាគីទាំងពីរបានរំលឹកថា នាជំនួបសំដែងការគួរសមនៅឆ្នាំ២០១៨ ជាមួយឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនថាប់ (PANYARAK POOLTHUB) អតីតឯកអគ្គរាជទូត សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា“នឹងរកពេលវេលាសមរម្យណាមួយ ដើម្បីអញ្ជើញទៅប្រទេសថៃ ក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការ” ដូចនេះឆ្នាំ២០២៤ ក្រសួងអធិការ នឹងបំពេញទស្សនកិច្ចផ្លូវការ ហើយស្នើភាគីមិត្តថៃ ជួយរៀបចំសម្របសម្រួលទស្សនកិច្ចផ្លូវការ ដើម្បីសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយស្ថាប័នប្រហាក់ប្រហែលរបស់ប្រទេសថៃ ជាមួយគ្នានេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពចុះ MOU រវាងក្រសួង និងស្ថាប័នប្រហាក់ប្រហែល នៅព្រះរាជាណាចក្រថៃដែល ផ្តោតលើការងារអធិការកិច្ច និងអភិបាលកិច្ចល្អដែលជាបេសកកម្មចម្បងរបស់ក្រសួង និងផ្តល់អ្នកប្រឹក្សា ឬ អ្នកជំនាញបច្ចេកទេសលើវិស័យអធិការកិច្ច និងការរៀបចំសេចក្តីព្រាងច្បាប់បណ្ដឹងតវ៉ា និងបណ្ដឹងបរិហា ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការផ្តល់នូវព័ត៌មានពីអាហារូបករណ៍របស់ព្រះរាជាណាចក្រថៃមកក្រសួងអធិការកិច្ចផ្ទាល់៖ កសាង និងពង្រឹងសមត្ថភាពមន្ត្រីលើវិស័យអធិការកិច្ច, ជំនាញទន់ និងព័ត៌មានវិទ្យា ព្រមទាំងជួយអភិវឌ្ឍន៍វិទ្យាស្ថានជាតិអធិការកិច្ចរបស់ក្រសួង ជាពិសេសជួយផ្តល់ព័ត៌មានផ្ទាល់មកក្រសួងអធិការកិច្ចពីអាហារូបករណ៍ ដើម្បីជាឱកាសដល់មន្ត្រីរាជការក្រសួងអាចរៀបចំដាក់ពាក្យស្នើសុំទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង