**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

អគ្គស្នងការរងនគរបាលជាតិ អនុញ្ញាតឲ្យតំណាងនគរបាលអូស្ត្រាលីប្រចាំកម្ពុជា ចប់អាណត្តិចូលជួបសម្តែងការគួសម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន នាថ្ងៃពុធទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យ លោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណដល់ប៉ូលីសសហព័ន្ធអូស្ត្រាលី(AFP) ដែលតែងផ្តល់កិច្ចសហការល្អក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម ក៏បានសម្តែងការស្វាគមន៍ និងសំណេះសំណាលជាមួយ លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី និងថ្លែងអំណរគុណដល់ លោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រេចបាននូវលទ្ធផលល្អរួមមាន៖ ការងារបណ្តុះបណ្តាល ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនប្រភេទបានជាច្រើនករណី។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឲ្យ លោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ដើម្បីឲ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ពិសេសមន្ទីរប្រឆាំងគ្រឿងញៀនឲ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

អត្ថបទដែលជាប់ទាក់ទង