**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ ក្រុងព្រះសីហនុបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ឹម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសទទួលស្គាល់ក្រុងព្រះសីហនុ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងខេត្តព្រះសីហនុ ។

នាឱកាសនោះ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការទទួលស្គាល់ក្រុងព្រះសីហនុ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទក្នុងការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានកម្លាំង
ចិត្តថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចសំដៅលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលរដ្ឋាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង ហើយលោកបានកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ជាពិសេស ក្រុងព្រះសីហនុ ដែលត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកបច្ចេកទេស សហការជាមួយគណៈកម្មការថ្នាក់ខេត្ត ធ្វើការវាយតម្លៃ ពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បញ្ជាក់ថា ជាក្រុង ត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងខែសីហា ឆ្នាំ២០២៣កន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានបញ្ជាក់បន្ថែមថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិបាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តផែនការយុទ្ឋសាស្ត្រជាតិ និងផែនការសកម្មភាពខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយ គុណភាព ប្រសិទ្ធភាពខ្ពស់។

ក្រុងព្រះសីហនុត្រូវបានដាក់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលនេះគឺជាមោទនភាពស្របទៅនឹងកំណើននៃការអភិវឌ្ឍន៍របស់ខេត្តនាពេលបច្ចុប្បន្នដែលកំពុងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ហើយខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងជាតារារះនាទិសនិរតី។

ការរៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងព្រះសីហនុ បានបញ្ចប់ការបន្ទោបង់ពាស
វាលពាសកាលនាពេលនេះ ជាសារមួយ ដើម្បីជំរុញស្មារតី និងការទទួលខុសត្រូវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមិនទាន់បានទទួល ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឡើយ ត្រូវបន្តរួមសហការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះឲ្យសកម្មបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានក្រុង-ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ពេលដ៏ខ្លីខាងមុខនេះ ។

ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបានធ្វើរបាយការណ៍ដោយលើកឡើងថា សកម្មភាពក្នុងការជំរុញឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការបត់ជើងពាសវាលពាសកាលមកសាងសង់និងប្រើប្រាស់បង្គន់អនាម័យដែលរហូតមកដល់ពេលនេះខេត្តព្រះសីហនុទាំងមូលទើបតែទទួលបានភូមិ ODF ចំនួន ១៥ ភូមិឃុំ ODFចំនួន៤និងក្រុងODF+មានចំនួន ១ប៉ុណ្ណោះ។

រដ្ឋបាលខេត្តដែលមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរ ស្រុក ឃុំនិងអង្គការដៃគូនានាត្រូវបន្តសហការគ្នា ជួយគាំទ្រលើវិស័យទឹកស្អាតនិងអនាម័យជនបទបន្តទៀត ដើម្បីឲ្យខេត្តព្រះសីហនុទាំងមូលទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាពិសេសដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាន ODFក្រុង ស្រុកចំនួន ៤ បន្ថែមទៀតនិងឈានទៅសម្រេចបាន ODFទូទាំងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង