**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានគណបក្សណា ឬមជ្ឈដ្ឋានខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង គណបក្សប្រជាជនបានទេ»​

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបនឹងការវាយប្រហារថា គណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុង។

ត្រង់ចំណុចនេះ ឯកឧត្តម សុខ ឥសាន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានគណបក្សណា ឬមជ្ឈដ្ឋានខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង គណបក្សប្រជាជនបានទេ»។

ថ្លែងក្នុងសន្និសីទកាសែត បង្ហាញលទ្ធផល មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឥសាន បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយញុះញង់ថា គណបក្សប្រជាជនកម្ពុជា មានការបែកបាក់ផ្ទៃក្នុង។

ឯកឧត្តមបានលើកឡើងដូច្នេះថា៖ «រហូតដល់សម្តេចប្រធាន បានរំលេច និងកត់សម្គាល់ឃើញថា “គ្មានគណបក្សណា ឬមជ្ឈដ្ឋានកម្លាំងខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់គណបក្សប្រជាជនបានទេ»។

អ្នកនាំពាក្យរូបនេះ បានរំលឹកថា តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ មជ្ឈដ្ឋានក្រុមប្រឆាំងតែងប្រើឧបាយកលគ្រប់បែបយ៉ាង គ្រប់រូបភាព ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែរហូតមដកល់ពេលនេះ យើងឃើញទាំងអស់គ្នាហើយ គណបក្សប្រជាជនកាន់តែមានសក្តានុពល ហើយរឹងមាំថែមទៀត។

ឯកឧត្តមបានបន្តទៀតថា ត្រង់ចំណុចនេះហើយ ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ និងការជឿជាក់ ហើយបានប្រគល់ការជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាលទ្ធផល ធ្វើឱ្យគណបក្សឈ្នះផ្លូកទឹកផ្លូកដី ៕

អត្ថបទដែលជាប់ទាក់ទង