**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក

ភ្នំពេញ៖ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ កំពុងតែថយចុះនៃចំនួនរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វអណ្ដើកជិតផុតពូជបំផុតពីផែនដី។

នៅក្នុងប្រទេសកម្ពុជា វាក៏កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែងតាមរយៈការធ្វើអាជីវកម្ម បូមខ្សាច់​​ និងការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រកដោយសារមានការរំលោភយកដីខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកផងដែរ…។

យោងតាម​​ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ វាអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ ជាប្រភេទអណ្តើកទឹកសាបមានមាឌធំ ដែលស្នូករបស់វាមានប្រវែងរហូតដល់ទៅ៦២,៥សង់ទីម៉ែត្រ ចំណីរបស់វារួមមាន៖ រុក្ខជាតិ និងផ្លែឈើព្រៃដែលដុះតាមប្រព័ន្ធព្រែកស្រែអំបិលតាមរដូវកាលដូចជាផ្លែអំពូ ផ្លែអំពា ផ្លែការ៉ងរីស ផ្លែកោងកាង និងមច្ឆជាតិនៅក្នុងទឹកមាន​​ ក្តាម បង្គា ត្រី និងខ្យងជាដើម។​​

អង្គការសមាគមអភិរក្សសត្វព្រៃ បន្តថា​​ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ រស់នៅតាមព្រែក និងដៃសមុទ្ទធំៗក្នុងតំបន់ភាគខាងត្បូងឧបទ្វីបម៉ាឡេ (ខាងត្បូងប្រទេសថៃ និងភាគខាងលិចប្រទេសម៉ាឡេស៊ី កោះស៊ូម៉ាត្រា និងមាននៅសេសសល់ខ្លះក្នុងប្រទេសកម្ពុជា។

អណ្តើកហ្លួង ឬអណ្តើកសរសៃនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងរក្សាលំនឹងអេកូឡូស៊ីក្នុងឋានប្រព័ន្ធទឹកសាប ជាពិសេសនៅតាមប្រព័ន្ធព្រែកស្រែអំបិល។​ ទន្ទឹមនឹងនោះអង្គការសមាគមអភិរក្សសត្វព្រៃ ​ក៏បានអំពាវនាវដល់គ្រប់គ្នាសូមចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា ដោយមិនបរិភោគសាច់សត្វព្រៃ មិនទិញសម្ភារផលិតចេញពីសត្វព្រៃ និងមិនបំផ្លាញទីជម្រក (ព្រៃឈើ) របស់ពួកវាជាដើម៕

អត្ថបទដែលជាប់ទាក់ទង