**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ មានការភ្ញាក់ផ្អើល មួយដោយនារីរូបស្រស់ស្អាតម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ដោយចងក សង្ស័យថា ជាករណីឃាតកម្ម ដែលសម្លាប់រួចយកសពទៅចងកព្យួរក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុីម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានសង្សាឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុកំពុងរត់គេចខ្លួន។

មុនពេលដែលនាងស្លាប់ បុរសជាសង្សាបានគំរាមនារីរងគ្រោះថា «គ្មានស្រឡាញ់អ្នកណាក្រៅពីរូបគេទេ ពុំនោះទេ គេនឹងសម្លាប់ចោល។ បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។

ក្រោយមកនាងបានបាត់ខ្លួន៣ថ្ងៃមកហើយ តាំងពីវេលាយប់ថ្ងៃទី៥ ខែធ្នូមកម្ល៉េះ ដោយពេលនោះនាងបានធ្វើការថែមម៉ោង ហើយក្រោយពេលចេញពីធ្វើការនៅវេលាម៉ោង៧យប់ នាងបានបានខលប្រាប់ម្ដាយថា នាងនៅបន្ទប់សង្សា។ ប៉ុន្តែរហូតដល់យប់ជ្រៅ មិនឃើញត្រឡប់ទៅផ្ទះវិញ ម្ដាយបានទៅតាមរកដល់បន្ទប់កើតហេតុនោះ តែឃើញបិទទ្វារ និងចាក់សោពីខាងក្រៅទើបត្រឡប់មកផ្ទះវិញ។

លុះដល់ថ្ងៃកើតហេតុបន្ទប់ខាងលើ នៅតែជាប់សោពីខាងក្រៅដដែល ហើយបានធំក្លិនស្អុយភាយចេញក្រៅយ៉ាងចម្លែក ខណៈនោះដោយមានការសង្ស័យ ក៏បានស្នើសុំឲ្យម្ចាស់ផ្ទះជួលជួយកាត់សោគាស់ទ្វារបន្ទប់ចូលមើល ស្រាប់តែប្រទះឃើញនាងស្លាប់ដោយចងកហើមស្អុយទៅហើយទើបមានការភ្ញាក់ផ្អើលឆោឡោតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសល្យវិច័យ ហើយពុំទាន់ឲ្យដឹងពីលទ្ធផលច្បាស់លាស់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង