**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម សួស ប្រាថ្នា៖ ការរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ គឺមានគោលបំណងប្រមូលផ្ដុំឯកសារសេវារដ្ឋបាលឱ្យមកនៅកន្លែងតែមួយតាមវិធីសាស្ត្រសាមញ្ញប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើ្ញញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការផ្ដល់សេវារដ្ឋបាល ដោយអនុវត្តតាមយន្តការច្រកចេញចូលតែមួយ ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងប្រធានមន្ទីរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ ព្រមទាំងបានជម្រាបអំពីសាវតារមួយចំនួនពាក់ព័ន្ធនឹងការងារប្រតិភូកម្មការផ្ដល់សេវារដ្ឋបាល គោលនយោបាយ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ តែងតែយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែច្រើនឡើងៗក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចក្នុងការបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ យុទ្ធសាស្ត្របញ្ចកោណបានបន្ថែមបញ្ចកោណទី៥ ដែលផ្ដោតលើការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល ដែលបានផ្ដល់អាទិភាពលើការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មការងារ ការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែកៀកកិតងាយស្រួល និងកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីនេះ ឯកឧត្តម ឃ្លាំង ហ៊ួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញគ្រប់លំដាប់ថា្នក់នឹងចូលរួមក្នុងកិច្ចការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះ ដោយឥតលក្ខខណ្ឌ។ ឯកឧត្តម អភិបាលរង បានបញ្ជាក់បន្ថែមថា នៅក្នុងរបត់នៃសង្គមលទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋជាធំ តាមរយៈក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាល បានយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកំណែទម្រង់មួយនេះ ទៅដល់ថ្នាក់ក្រោមជាតិ និងយកទៅអនុវត្តបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

បន្ថែមលេីសពីនោះដែរ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ គឺមានគោលបំណងប្រមូលផ្ដុំឯកសារសេវារដ្ឋបាលឱ្យមកនៅកន្លែងតែមួយតាមវិធីសាស្ត្រសាមញ្ញប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដោយធ្វើយ៉ាងណាឱ្យការិយាល័យច្រកចេញចូលតែមួយបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ កាន់បន្ថយការិយាល័យធិបតេយ្យ មិនផ្ដល់ភាពស្មុគស្មាញក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង