**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

សម្តេចធិបតី ណែនាំដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតំបន់ឆ្នេរ ត្រូវរួមគ្នាបន្តរក្សាឱ្យបាន នូវកិត្តិនាមជាសមាជិកក្លិបឆ្នេរស្អាតបំផុត ដើម្បីឱ្យស័ក្តិសមកិត្តិមានជាតារារៈនាទិសនិរតី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងជំរុញដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ត្រូវរួមគ្នាបន្តរក្សាឱ្យបាន នូវកិត្តិនាមជាសមាជិកក្លិបឆ្នេរស្អាតបំផុត របស់ពិភបលោក ដើម្បីឱ្យស័ក្តិសមកិត្តិមានជាតារារៈនាទិសនិរតី។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបុណ្យសមុទ្រ លើកទី១០ ជុំទី៣ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានថ្លែងថា «ខ្ញុំសូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងបួន រួមគ្នារក្សាឱ្យបាននូវកិត្តិនាម ជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមជាកិត្តិនាមជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងនៅតែចាត់ទុកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកជាដៃគូដ៏សំខាន់ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាកំពុងកាន់តំណែងដ៏សំខាន់ជាអគ្គលេខាធិការ ក្នុងស្ថាប័នអន្តរជាតិមួយនេះ។

បន្ថែមលើសពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថានឱ្យល្អស្អាត ដើម្បីថែរក្សាតំបន់ឆ្នេរឱ្យបានស្អាតល្អ។

សម្តេចធិបតី បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ទេសចរជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សសោភណ្ឌភាព អនាម័យ បរិស្ថានដែលជាកត្តាចំបង មិនអាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូចចៅជំនាន់ក្រោយ»។

បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍តំបន់ឆ្នេរ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងត្រូវពង្រីកការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរពីតំនប់ប្រាសាទ និងតំបន់ផ្សេងៗទៀតមកតំបន់ឆ្នេរ ៕

អត្ថបទដែលជាប់ទាក់ទង