**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ឧត្តមសេនីយ៍ឯក ឯក សំអូន បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង។

ឆ្លងកាត់ការសិក្សាហ្វឹកហ្វឺនរយៈពេល ៩៩ថ្ងៃកន្លងមក សិក្ខាកាមទទួលបានទទួលបានលទ្ធផលដូចខាងក្រោម៖
-និទ្ទេសល្អ ចំនួន ១៧នាក់ ស្មើនឹង១៧.០០%
-និទ្ទេសល្អបង្គួរ ចំនួន ៦១នាក់ ស្មើនឹង ៦១.០០%
-និទ្ទេសមធ្យម ចំនួន ២២នាក់ ស្មើនឹង ២២.០០%

ថ្លែងក្នុងពិធីបិទវគ្គនាឦកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យគួរជាទីមោទន:។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមនៅក្រោយពេលបញ្ចប់វគ្គនេះ ត្រូវបានទៅបំរើការងារតាមបណ្តាអង្គភាព ត្រូវតែបន្តគោរពអនុវត្តឱ្យបានល្អ ត្រូវមានភាពស្មោះត្រង់ និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុវត្តឱ្យបានល្អវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងថ្នាក់លើ ត្រូវមានឆន្ទៈតស៊ូក្នុងការងារ បន្តខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារ ស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាពជាមួយ នាយទាហាន ពលទាហានក្នុងអង្គភាព និងចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ចេះជួយពួកគាត់ពេលជួបការលំបាកខ្វះខាត យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដាច់ខាតមិនឱ្យមានក្នុងអង្គភាព បើសិនជាមានត្រូវដេញចេញពីអង្គភាពដាច់ខាត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ជូនលិខិតបញ្ជាក់ការសិក្សា លិខិតសរសើរ ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ និងប្រគល់ថវិកា ចំនួន ២.០០០.០០០រៀល និង ថវិការបស់ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងចំនួន២.០០០.០០០រៀល និងប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង