**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​

ភ្នំពេញ៖ ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល​ និងឯកឧត្តមបណ្ឌិត​ កៅ​ គឹមហួន​ អគ្គលេខាធិការអាស៊ាន​ បានអញ្ជេីញចូលរួមបេីកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ក្រោមមូលបទ​ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមា​នការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន​ រដ្ឋមន្រ្តីរ៉ែ​ទីម័រខាងកេីតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា​ និងអង្គការអន្តរជាតិមួយចំនួនទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅអស់រយះពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី២១​ ដល់២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅសណ្ឋាគារសុខាភ្នំពេញ។

ជាលទ្ធផល​ អង្គប្រជុំបានអនុម័តលេីឯកសារមួយចំនួន​ដេីម្បីជាផែនទីបង្ហាញផ្លូវក្នុងកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន​ ក៏ដូចជាសក្ខីភាពក្នុងការតាំងចិត្តរួមគ្នាសំដៅលេីកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែអាស៊ាន​ ដែលមានដូចខាងក្រោម៖
១.​ សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ាន​ លេីកទី៩
២.​ សេចក្តីប្រកាសស្តីពីការជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព
៣.​ ឯកសារយុទ្ធសាស្រ្តស្តីពីការស្វែករុករករ៉ែអាស៊ាន​ (ចេញផ្សាយលេីកទី១​ ឆ្នាំ២០២៣)
៤.​ ឯកសារគោលការណ៍របស់អាស៊ានលេីការអភិវឌ្ឍវិស័យរ៉ែប្រកបដោយចីរភាព
៥.​ ឯកសារសិក្សាលេីខ្សែចង្វាក់តម្លៃរ៉ែសំខាន់ដេីម្បីការផ្លាស់ប្តូរតំបន់អាស៊ានឆ្ពោះទៅអនាគតដែលបញ្ចេញកាបូនទាប
៦.​ ឯកសារសិក្សាលេីទស្សនវិស័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង