**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកជំទាវ លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15)

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ លឹម រស្មី អគ្គនាយករងអត្តសញ្ញាណកម្ម និងលោក សំអុល មន្ត្រីជំនាញបានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមប្រព័ន្ធវីដេអូ (Zoom)។

ពិធីនេះបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ដោយមាន ០៦ប្រទេសចូលរួមគឺៈ ប្រទេសថៃ ប្រទេសឡាវ ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម ដែលប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះ។

ក្នុងនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការក្នុង និងក្រៅរដ្ឋាភិបាលជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំទាំងពីរនេះ មានគោលបំណងពិនិត្យពីបញ្ហាប្រឈម និងបទពិសោធន៍ នៃការអនុវត្តផែនការសកម្មភាពខមមីតលើកទី៤ (SPA-IV) ដើម្បីរៀបចំកសាងផែនការសកម្មភាពខមមីតលើកទី៥ (SPA-V) ក៏ដូចជាកំណត់សកម្មភាពជាគន្លឹះក្នុងការរៀបចំបង្កើតយន្តការបញ្ជូនឆ្លងដែន (TRM) និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីការពារសិទ្ធរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមទាំងដំណោះស្រាយក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីៗ នៃអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងចំណោម
ប្រទេសទាំង០៦នៅមហាអនុតំបន់មេគង្គ៕

អត្ថបទដែលជាប់ទាក់ទង