**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួប អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបលោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ពូនជ្រំ និងអភិវឌ្ឍចំណង មិត្តភាព សាមគ្គីភាព កិច្ចសហ-ប្រតិបត្តិការរវាងប្រជាជន ប្រទេស និងសភាទាំងពីរ។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានអត្ថន័យដ៏ជ្រាលជ្រៅ ចូលរួមអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលប្រទេសទាំងពីរបាន និងកំពុងប្រារព្ធពិធី អបអរសាទរដ៏ឱឡារិក។

ជាមួយគ្នានេះ លោកស្រី សិន យេយេ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងនូវ មតិឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញមិត្តភាព ទំនាក់ទំនងទ្វេភាគី និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ភាគីទាំងពីរបានយល់ស្របគ្នា និងបានចាត់ទុកប្រទេសទាំងពីរ ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ និងមានសហប្រតិបតិ្តការល្អលើគ្រប់វិស័យ។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ «គោលនយោបាយចិនតែមួយ»។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» កាន់តែទូលំទូលាយ និង ស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសឈានដល់ការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” លើវិស័យអាទិភាពទាំង៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ភាគីទាំងពីរបានអបអរសាទរចំពោះការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន “កម្ពុជា-ចិន” ដែលត្រូវបានប្រកាសរួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមានជំនឿថា អ្នកវិនិយោគទុនចិន និងអ្នកទេសចរចិននឹងមកវិនិយោគ និងទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

បន្ថែមពីនេះទៀត សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាទិភាពចំនួន ០៨ ដែលលោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញ ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ និងយន្តការផ្សេងទៀត ព្រមទាំងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលបានបម្រើដល់ការអភិវឌ្ឍ និងការកសាងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស។

ជាថ្មីម្ដងទៀត​ លោកស្រី សិន យេយេ បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមព្រះរាជដឹកនាំរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកជំទាវបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រទេសចិនត្រៀមខ្លួនក្នុងការជំរុញកិច្ចសហ-ប្រតិបតិ្តការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយ ប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ចាប់តាំងពីនីតិកាលទី១របស់ព្រឹទ្ធសភារហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោកជំទាវ សិន យេយេ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបានភាពរីករាយ ក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង