**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្តេចធិបតី៖ ៣ខែមកនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះទេ គឺបានដាក់ចេញគោលនយោបាយជាច្រើន

ភ្នំពេញ៖ សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរខ្ចីតែលុយគេនោះទេ គឺរាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីមានប្រសាសន៍ថា តម្រូវការថវិកាជាតិមានច្រើន ដើម្បីយកទៅវិនិយោគលើវិស័យផ្សេងៗ ក្នុងនោះរួមទាំងវិស័យហេដ្ឋាសម្ព័ន្ធដែលជាសរសៃឈាមដ៏សំខាន់ ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេង។

សម្តេចបញ្ជាក់ថា «មានការចោទសួរច្រើនណាស់ ហើយខ្ញុំឃើញលើកវាយប្រហាររដ្ឋាភិបាល មានមួយនោះគេថា រដ្ឋាភិបាលខ្មែរ៩០ថ្ងៃមកនេះ ដេករហូតហើយដើរតែខ្ចីលុយគេ។ ការទាញយកឥណទាន នៅក្នុងការអភិវឌ្ឍផ្លូវ ជាជម្រើសសម្រាប់គ្រប់ប្រទេសទាំងអស់ ទី១-រដ្ឋាភិបាលប្រើប្រាស់ប្រាក់កម្ចី ពីបណ្តាប្រទេសផ្សេងៗ, ទី២-រដ្ឋាភិបាលខ្ចីពីប្រជាពលរដ្ឋ ដែលនៅប្រទេសជាច្រើនបានធ្វើតាមរយៈការចេញ Bond ឬផ្តល់កម្ចីតាមរូបភាពផ្សេងៗ ប៉ុន្តែអ្វីដែលសំខាន់ការវិនិយោគនោះ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដែលមានលទ្ធភាពសងត្រឡប់ទៅវិញបាន។ កម្ចីមិនថាពីជប៉ុន ពីចិន ពីធនាគារពិភពលោក ឬពីបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើការវិនិយោគ បង្កើនលទ្ធភាពយើងដោះស្រាយបញ្ហាឱ្យបានលឿន ។ អ្វីដែលសំខាន់ គឺការគ្រប់គ្រងបំណុលសាធារណៈនេះ គឺយើងមានកំណត់ ច្បាប់របស់យើងមិនឱ្យធ្ងន់ពេក ដែលនាំឱ្យបាត់ម្ចាស់ការនោះទេ ហើយការខ្ចីបំណុល យកមកវិនិយោគដោយត្រឹមត្រូវ ដើម្បីបង្កើតចរន្តសេដ្ឋកិច្ច ដែលចែកផលដល់ប្រជាពលរដ្ឋ»។

សម្តេចបញ្ជាក់ទៀតថា «រដ្ឋាភិបាលមិនបានគេងអេះពោះ ដើរតែខ្ចីលុយគេទេ ៣ខែនេះ គឺបានធ្វើគោលនយោបាយ ចេញគោលការណ៍ច្រើន សម្ពោធសមិទ្ធផលច្រើន និងដាក់គោលនយោបាយដើម្បីបន្តទៀតច្រើន គ្រប់វិស័យទាំងអស់ ហើយថ្ងៃនេះគឺពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតសរសៃឈាម នាំឈាមឱ្យប្រជាពលរដ្ឋ»។

អត្ថបទដែលជាប់ទាក់ទង