**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

សម្តេចធិបតី៖ កុំប្រកួតប្រជែងគ្នាឯង ក្នុងប្រទេសរហូតដល់បាត់បង់លទ្ធភាព ប្រកួតប្រជែងនៅក្រៅប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រតិបត្តិករ ក៏ដូចជាវិស័យឯកជនដែលជួញដូរ-នាំចេញផលិផលកសិកម្ម និងផលិតផលផ្សេងៗទៀត កុំប្រកួតប្រជែងគ្នាឯងនៅក្នុងប្រទេសរហូតដល់បាត់បង់លទ្ធភាពប្រកួតប្រជែងនៅក្រៅប្រទេស ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា សម្ដេចធិបតីបានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសនាំចេញកសិកម្ម ហើយក៏ប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលជាគោលដៅនាំចេញផលិតផលដ៏ធំសម្រាប់ទីផ្សារពិភពលោកផងដែរ តែនេះមិនមែនបានន័យថាកម្ពុជាគ្មានទីផ្សារនោះទេ គឺគ្រាន់ផលិតផលកម្ពុជានៅមានការចន្លោះប្រហោងដែលត្រូវពង្រឹងបន្ថែម ពីព្រោះអ្នកបញ្ជាទិញក៏គេមានជម្រើសក្នុងការទិញផលិតផលពីប្រទេសកម្ពុជា ឬប្រទេសផ្សេងៗទៀតដែរ ប្រសិនបើកម្ពុជាពង្រឹងគុណភាពផលិតផលរបស់ខ្លួនបានល្អអ្នកបញ្ជាទិញក៏នឹងងាកមកទិញពីកម្ពុជាថែមទៀតដូចគ្នា។

សម្ដេចបញ្ជាក់ថា «យើងត្រូវរួមគ្នាគិតគូរពីការប្រកួតប្រជែងផ្ទៃក្នុង តែកុំឱ្យប្រកួតរហូតដល់បាត់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង……យើងសុខចិត្តយកលេខ១០ក្នុងក្រុមលេខ១ ជាជាងយកលេខ១ក្នុងក្រុមលេខ១០ បានន័យថា ត្រូវមានការកិច្ចសការ ព្រោះយើងម្នាក់ៗមិនអាចផលិតម្នាក់ឯងនោះទេ»។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «ការគិតពីផលប្រយោជន៍រួមនៃវិស័យទាំងមូលរបស់កម្ពុជា ជាជាងផលប្រយោជន៍របស់ក្រុមហ៊ុនណាមួយ»។

សម្ដេចធិបតីបន្ថែមថា ប្រសិនបើប្រទេសកម្ពុជាស្ថិតក្នុងក្រុមប្រទេសមានការប្រកួតប្រជែងខ្ពស់ គឺជារឿងល្អ តែប្រសិនបើកម្ពុជាបានលេខ១ តែស្ថិតក្នុងក្រុមប្រទេសមានការប្រកួតប្រជែងទាប នោះមិនសូវឈ្នះគេទេ ផលលាភក៏មិនសូវបានច្រើនដែរ ៕

អត្ថបទដែលជាប់ទាក់ទង