**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ តាំងពីមុនពេលកើត រហូតដល់ពេលកើត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ តាំងពីមុនពេលកើត រហូតដល់ពេលកើត។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងករណីកម្មករនិយោជិត ឬប្រជាពលរដ្ឋ មិនមានរបបថែទាំសុខភាព ជាមធ្យមត្រូវចំណាយថវិកា ២៥០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ទៅលើបញ្ហាសុខភាព។

សម្ដេចធិបតី បានបន្ថែមថា កត្តានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លំនឹងជីវិភាព គ្រួសារប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ ទៅដល់ផលិតភាពការងារ និងច្រវាក់ផលិតកម្ម របស់ស្ថាប័នរោងចក្រ របស់ខ្លួនឯងផងដែរ។

ការអនុវត្តកម្មវិធី របបសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត នឹងជួយពង្រីកការគ្របដណ្ដាប់ប្រជាជនសរុបជា ៥លាននាក់ បូកបន្ថែម ទាំងការថែទាំសុខភាព តាមមូលនិធិសមធ៌មសុខាភិបាល ជូនគ្រួសារងាយរងហានិភ័យដែលសម្ដេច ប្រកាសដាក់ឱ្យដំណើរការ ថ្ងៃទី២៤ តុលា កន្លងទៅនេះ គ្រប់ដណ្ដាប់ប្រជាជន សរុបប្រមាណជា៤លាននាក់ កម្មវិធីទាំងពីរ រួមបញ្ជូលគ្នា នឹងពង្រីកសេវាថែទាំសុខភាព បានដល់ប្រជាជនជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្រប ដណ្ដប់សុខភាពជាសកល នេះជាសមិទ្ធផល ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជា ចំបង់បំផុត ទៅលើសុខុមាភាពប្រជាជន ទូទាំងប្រទេស។

សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិក ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណី ដែលមិនមាន របបថែទាំសុខភាពនេះ ជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិត ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះ ជាការចំណាយផ្ទាល់ខ្លួន រហូតជួនកាល បណ្ដាយឱ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង