**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

បេក្ខជនជាង ២ម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣

ភ្នំពេញ៖ បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង២ម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាង៣ម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

របាយការណ៍បានបង្ហាញទៀតថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រCareer Fair សរុបមានចំនួនជាង២ម៉ឺននាក់ផងដែរ។

ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា នេះជាលើកទី១៣ហើយ ដែលទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឡើងចាប់តាំងពី២០១១ដែលមានត្រឹមតែ ៣០ស្តង់ និងឱកាសការងារត្រឹម ២០០០កន្លែងប៉ុណ្ណោះ ហើយប្រៀបធៀបពិព័រណ៍ការងារឆ្នាំ២០២៣នេះ ពោលគឺមានចំនួនអ្នកចូលរួម និងឱកាសការងារកើនឡើង។

ឯកឧត្តមបញ្ជាក់ថា៖ « ចំនួនក្រុមហ៊ុន និង ឱកាសការងារសម្រាប់ឆ្នាំ២០២៣កើនឡើង១០ដងបើប្រៀបធៀបទៅនឹងពិព័រណ៍ឆ្នាំ ២០១១ ។ នេះជាការបង្ហាញពីវឌ្ឍនភាពមួយដែលព្រឹត្តិការណ៍នេះកាន់តែធំ កាន់តែទាក់ទាញ និងមានអ្នកចូលរួមកាន់តែច្រើនស្វែងយល់ និងស្វែងរកពីឱកាសការងារ»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារអាចជ្រើសរើសការងារទៅតាមជំនាញតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម។ ចំណែកក្រុមហ៊ុនក៏អាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។

និស្សិត លី ម៉ីនាង កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ដែលបានចូលរួមពិព័រណ៍នេះបានបង្ហាញចំណាប់អារម្មណ៍ថា ពិព័រណ៍នេះមានសារៈសំខាន់សម្រាប់អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ ព្រោះវាជាឱកាសដែលក្រុមហ៊ុនជាច្រើនរួមគ្នាជ្រើសរើសបុគ្គលិក ហើយថែមទាំងបានជួបជាមួយអ្នកជំនាញប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍នានាក្នុងការស្វែងរកការងារធ្វើផងដែរ។

ចំណែកនិស្សិតឈ្មោះ ស៊ុង ជានា បានយល់ឃើញថា ភាគច្រើននិស្សិតមកពីតាមបណ្តាខេត្តឡើងមកសិក្សានៅភ្នំពេញ ពេលខ្លះពួកគេមិនបានដឹងពីព័ត៌មានឱកាសការងារទូលំទូលាយទេ ដូចនេះពិព័រណ៍ការងារគឺជាឱកាសផ្តល់ព័ត៌មាន និងមានជម្រើសការងារសម្បូរបែបដល់អ្នកស្វែងរកការងារធ្វើ។ និស្សិតរូបនេះក៏ចង់ឃើញពិព័រណ៍ការងារមានជារៀងរាល់ឆ្នាំ រឺ ពីរដងក្នុងមួយឆ្នាំ។

សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់៕

អត្ថបទដែលជាប់ទាក់ទង