**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៥

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មានប្រសាសន៍ស្វាគមន៍ដល់អង្គប្រជុំទាំងមូល ព្រមទាំងបានជម្រាបអំពីសាវតារការងារ ក្របខ័ណ្ឌកិច្ចព្រមព្រៀង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទង នឹងការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវតួលេខ នៃពលរដ្ឋថៃកាន់ប័ណ្ណព្រំដែនធ្វើដំណើរឆ្លងដែន ចូលមកកម្ពុជា រយៈពេល៩ខែ ដើមឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកបើកបររថយន្តនិងបុគ្គលិកកាស៊ីណូ ធ្វើដំណើរចេញ-ចូលប្រចាំថ្ងៃ។ ដោយឡែកពលរដ្ឋខ្មែរ ដែលកាន់ប័ណ្ណឆ្លងដែនឆ្លងចូលទៅប្រទេសថៃ សុទ្ធសឹងជាអាជីវករដែលប្រកបរបលក់ដូរប្រចាំថ្ងៃនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៥ ដើម្បីស្វែងរកលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការចេញ-ចូល សម្រាប់ភ្ញៀវទេសចរថៃដែលកាន់ប័ណ្ណព្រំដែនចូលមកប្រទេសកម្ពុជាដល់ខេត្តសៀមរាប មកកម្សាន្ត និងស្នាក់នៅប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាងមុន។ ទន្ទឹមនេះ យើងកំពុងស្វែងរកលទ្ធភាពស្នើភាគីថៃបើកទូលាយដល់ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនអាចធ្វើដំណើរដល់គោលដៅទេសចរណ៍ណាមួយ ស្របតាមស្មារតីបដិការ ស្មើភាព ទៅវិញទៅមក។

នៅទីបញ្ចប់ ឯកឧត្តមអគ្គនាយកបានធ្វើការវាយតម្លៃនិងកោតសរសើរខ្ពស់ដល់អង្គប្រជុំ ដែលបានធ្វើការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ក្រុមការងារត្រៀមធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃឆ្នាំ២០១៥នេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ល្អប្រសើរជាងមុន និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង