**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ចាត់ទុកការបង្កើតការងារ ជាការបង្កើតឆ្នាំងបាយ សម្រាប់ប្រជាជន

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន»។

សម្ដេចធិបតី បានលើកឧទាហរណ៍ជាក់ស្តែងថា ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

សម្ដេចធិបតី បានឱ្យដឹងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង ។ នៅពេលនោះ យើងពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង