**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកនឹងងើបឡើងយ៉ាងលឿន ក្នុងរង្វង់ប្រមាណ ៦,៦% សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុក នឹងងើបឡើង យ៉ាងលឿន ក្នុងរង្វង់ប្រមាណ ៦,៦% ដោយសារការត្រឡប់ទៅរកភាព ល្អប្រសើរឡើងវិញ នៃ​សេដ្ឋកិច្ចសាកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មរបស់ កម្ពុជា ត្រូវរក្សាបានល្អ ក្មុងនោះវិស័យទេសចរណ៍ និងវិស័យកម្មមន្តសាល វិស័យផ្សេងៗទៀត នៅបន្តកើនឡើង ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលា ដើម្បីស្វែងយល់ អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ​២០២៤ ​នាព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់ឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ប្រមាណ ៦,៥% ដែលគាំទ្រ ដោយវិស័យទេសចរណ៍ និងសេវាកម្ម និងបន្តភាពរឹងមាំ នៃវិស័យកម្មន្តសាល មិនមែន កាត់ដេរ។ កំណើននៃភ្ញៀវទេសចរអន្តរជាតិ ការនាំចេញផលិតផលកម្មមន្តសាល មិនមែនកាត់ដេរ នៅបន្តមានភាពរឹងមាំ ទោះបីការនាំចេញ ផលិតផលកាត់ដេរ មានការថមថយក៏ដោយ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ទៀតថា គិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផល​មិនមែនកាត់ដេរ​ នៅបន្តកំណើនរឹងមាំ ក្នុងរង្វង់ពី ២៦,៥%។ ដូចគ្នាដែរ បើគិតរយៈ ពេល ៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិ មានកំណើន ២១០% ប្រមាណជិត ៤លាននាក់ ស្របពេលដែលភ្ញៀវទេសចរជាតិ មានកំណើន ៣១,១% ឬ ១លាននាក់។ ជាមួយគ្នានេះ លំហូរវិនិយោគទុនពីបរទេស មានកំណើនល្អជាងការរំពឹងទុក នៅក្នុងវិស័យកម្មមន្តសាលមិនមែនកាត់ដេរ រួមមាន ផលិតកម្មសំបកកង់ សូឡា ការវេចខ្ចប់ និងការកែច្នៃ មួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង