**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

ឯកឧត្តម ប៉ែន បូណា៖ សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ

ភ្នំពេញ៖ នៅពេលក្រុមអង្គការសង្គមសុីវិលក្នុងស្រុកមួយចំនួន កំពុងខ្នាស់ខ្នែងបំពងសំឡេងគាំទ្ររបាយការណ៍អង្គការបរទេសដែលចេញរបាយការណ៍ថា សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបាចំណាត់ថ្នាក់ទាប ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់ការពន្យល់ងាយៗអំពីភាពសត្យានុម័ត នៃការប្រើប្រាស់សិទ្ធិសេរីភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានចេញផ្សាយអត្ថបទពន្យល់ខ្លីមួយក្រោមចំណងជើងថា «សេរីភាពនិងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»។ អត្ថបទនេះ បានចេញផ្សាយ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានសាកសួរឯកឧត្តម ដោយយោងលើរបាយការណ៍របស់អង្គការបរទេសមួយនោះ រាប់ទាំងការប្រឹងបន្ទរសំឡេងគាំទ្រទៅតាមទម្លាប់ពីសំណាក់បណ្ដាអង្គការមួយចំនួននៅកម្ពុជា។

តើ សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបាចំណាត់ថ្នាក់ទាប ពិតជាការអះអាងត្រឹមត្រូវ? ខាងក្រោមនេះ គឺជាសម្រង់ ការពន្យល់ និងបកស្រាយរបស់ឯកឧត្តម ប៉ែន បូណា។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា«ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយរលូនក្នុងក្របខ័ណ្ឌច្បាប់និងការទទួលខុសត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។

នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិដោយមិនភ្ជាប់ជាមួយនឹងការទទួលខុសត្រូវឡើយ។ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ ប្រសិនបើយើងហ៊ានបំពាន សេរីភាពរបស់យើងនឹងត្រូវគេបិទខ្ទប់មិនខានឡើយ។ នៅកម្ពុជា រឿងដែលគួរឱ្យយកចិត្តទុកដាក់និងព្រួយបារម្ភគឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុតគឺការប្រើប្រាស់សិទ្ធិសេរីភាពមិនត្រឹមត្រូវដូចដែលរដ្ឋធម្មនុញបានកំណត់។

ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពានលើអ្នកដទៃមិនត្រូវចាត់ទុកការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែកឯដំណើរការសារព័ត៌មានត្រូវបានកំណត់ដោយច្បាប់ស្តីពីរបបសារព័ត៌មានដែលកំពុងស្ថិតនៅជាធរមាន។ គ្មានជនណាអាចបដិសេធច្បាប់ដែលអនុម័តដោយរដ្ឋសភានិងត្រូវបានប្រកាសឱ្យប្រើជាធរមានបានទេ។

និយាយពីភាពជាតំណាងរបស់ប្រជាពលរដ្ឋ ក្រៅពីការបោះឆ្នោតដែលជាដំណើរការប្រជាធិបតេយ្យដ៏ធំបំផុត ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រដើម្បីដោះស្រាយ។ លើសពីនេះ ពួកគេអាចសំណូមពរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រហូតដល់នាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ សេរីភាពនិងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺការប្រើប្រាស់សេរីភាពដែលភ្ជាប់ដោយការទទួលខុសត្រូវពីព្រោះរបស់ពីរយ៉ាងនេះមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

ក្នុងន័យនេះ អង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គួរគប្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នកសារព័ត៌មានមួយចំនួន អំពីការទទួលខុសត្រូវដោយមិនត្រូវនិយាយតែពីសិទ្ធិរបស់ខ្លួនហើយបំភ្លេចចោលនូវការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។

ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរយានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាដើម្បីកសាងសង្គមួយដែលសម្បូរដោយធនធានមនុស្សប្រកបដោយចំណេះដឹង ការទទួលខុសត្រូវ និងការគោរពច្បាប់៕

អត្ថបទដែលជាប់ទាក់ទង