**រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ**រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា**ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាសារព័ត៌មានពិសេសមួយនៅថ្ងៃទី៣ ខែឧសភា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅគួរឱ្យកត់សម្គាល់**អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីកអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍**ព្រះមហាក្សត្រ ស្ដេចយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រ និងប្រទានព្រះរាជអំណោយ នៅស្រុកតាំងគោក ខេត្តកំពង់ធំ**មេទ័ពជើងគោក អមដំណើរ ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផលនាំយកនូវព្រះរាជអំណោយ ជូនក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យស្ថានភាព​ និងវឌ្ឍនភាពសុខាភិបាល ក្នុងការពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព​ និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលនៃខេត្តព្រះវិហារ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថារាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង