**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាងរាស្រ្តដែលបានជាប់ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់មានក្តីរំពឹងជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាមសំណូមពរនានារបស់ពួកគាត់បាន។

“យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកបដោយភាពស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែលយើងត្រូវបំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់”នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។

សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធី ស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នៅគ្រប់ដើមនីតិកាលនីមួយៗដើម្បីបង្ហាញជូនពីសេវាកម្មរបស់ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃនិងការងារស្នូលរបស់ខ្លួន រួមមាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វកិច្ច គណនេយ្យកិច្ចរបស់តំណាងរាស្រ្ត សេវានីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធីការ ហិរញ្ញវត្ថុ បេសកកម្ម សេវាឡូជីស្ទូក និងសេវាកម្មនៅមូលដ្ឋានជាដើម។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការ ជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និងតួនាទីតំណាងរាស្រ្តប្រកបដោយភាពរលួននិងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានកោតសរសើរចំពោះលេខាធិការដ្ឋាន សម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (TCS) ដែលបានផ្តួចផ្តើមគំនិតតាក់តែង ចងក្រង កែសម្រួល និងធ្វើបច្ចុប្បន្នភាពសៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ដែលបានបោះពុម្ពជាលើកទី២ សម្រាប់ចែកជូនសមាជិកសមាជិការរដ្ឋសភានីតិកាលទី៧នេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ពិតជាមានសារៈសំខាន់សម្រាប់តំណាងរាស្រ្តនិងជំនួយការផ្ទាល់ ក្នុងការស្វែងរកព័ត៌មាន និងសេវា គាំទ្រនានាសម្រាប់បំពេញតម្រូវការចាំបាច់នានា។ សៀវភៅនេះ ក៏ជាផ្នែកមួយនៃការជួយពង្រឹងនិងលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពការងាររបស់មន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។

សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ១២០រូបមក ពីគណបក្សប្រជាជនកម្ពុជា និង៥អង្គនិងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញពីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន១៨គណបក្សចូលរួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋ ជាង៨ លាន ២សែននាក់ បានចេញទៅបោះឆ្នោត។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជាមានមោទនភាពបំផុត។

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា នៅក្នុងនីតិកាលទី៧ នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា អាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ជាតិគឺការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង