**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

មន្ត្រីជាន់ខ្ពស់អប់រំ៖ ចាប់តាំងពីចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០០៦ កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធ ដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ចាប់តាំងពីចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០០៦ មក កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធ ដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍បិទការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កុមារសតវត្សរ៍ទី២១” បានរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា អមដំណើរដោយថ្នាក់ដឹកក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

លោក ឯម ពិសិដ្ឋ ប្រធានគ្រប់គ្រងជំរំ បានធ្វើសេចក្ដីរាយការណ៍លទ្ធផលសម្រេចបានលើដំណើរការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ ការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ដែលមានប្រតិភូកាយរឹទ្ធិមកពី ២៥រាជធានី-ខេត្ត ចូលរួមចំនួនជាង ៤៥០នាក់ បានរៀបចំឡើងស្របតាមក្របខណ្ឌអាយុរបស់កាយរឹទ្ធិប្អូន ដែលមានចន្លោះអាយុ០៩-១១ឆ្នាំ និងមានរបៀបវារៈកម្មវិធី និងសកម្មភាពចំនួន ៣២ម៉ោង ដើម្បីអភិវឌ្ឍកុមារឬកាយរឹទ្ធិប្អូន(Cub Scouts) ឱ្យមានសក្ដានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាកុមារល្អ មានទំនួលខុសត្រូវក្នុងការសិក្សា និងជាសមាជិកសកម្មនៅក្នុងសាលារៀន និងសហគមន៍តាមមូលដ្ឋានរស់នៅរបស់ខ្លួន។

ថ្លែងក្នុងពិធីបិទការបោះជំរំ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ចាប់តាំងពីចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០០៦ មក កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធ ដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡានៃរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់កុមារ-យុវជន ឱ្យចូលរួមចំណែកយ៉ាងសកម្មទៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

លោកជំទាវបន្តថា កាយរឹទ្ធិជាតិកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងត្រឹមត្រូវតាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង ដើម្បីចូលរួមអភិវឌ្ឍកុមារ និងយុវជនខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ពលរដ្ឋសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងជាសមាជិកសកម្មក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ជាតិ និងអន្តរជាតិ ដោយឈរលើមូលដ្ឋាន “រៀនដោយអនុវត្តន៍ជាក់ស្តែង” (Learning by Doing) និងវិធីកាយរឹទ្ធិកម្ម។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រតិភូកាយរឹទ្ធិ បានអភិវឌ្ឍខ្លួនប្រកបដោយសក្ដានុពលពេញលេញលើបំណិនកាយសម្បទាឱ្យមានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ បំណិនជីវិត បំណិនច្នៃប្រឌិត មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុម មានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង