**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលរងខេត្តក្រចេះ អញ្ជើញបិទវគ្គវិបស្សនាធុរៈ និងចែកធម្មបត្រជូនយោគីវចរ នៅវត្តសុគន្ធារាម (វត្តសេះស) ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល

ភ្នំពេញ៖ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិបស្សនាធុរៈ និងចែកធម្មបត្រជូនយោគីវចរ នៅវត្តសុគន្ធារាម (វត្តសេះស) ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដោយមានការនិមន្ត និងចូលរួមពី ព្រះគ្រូធម្មាអស្សានុវត្តន៍ ដម សុផាន់ណា ព្រះបាឡាត់គណខេត្ត គណៈធម្មយុត្ត និងជាព្រះចៅអធិការវត្តសុគន្ធារាម (វត្តសេះស) និងព្រះថេរានុត្ថេរៈ លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួល លោក សាម ណាល់ អភិបាលស្រុក លោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ យុវជន ស.ស.យ.ក លោកអាចារ្យ គណៈកម្មការ តាជី យាយជី ឧបាសក ឧបាសិកា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកស្នួល ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលនានា ពិសេសនៅក្នុងឃុំស្នួល ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រើសើរ ដែលបានបង្ហាញពីការជឿជាក់របស់បងប្អូនប្រជាពលរដ្ឋមក លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថាចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចូលកាន់មុខតំណែង ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេច បានដាក់ចេញនូវកំណែ ទម្រង់រួមមាន៖ កម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលអាទិភាពគន្លឹះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន ក្នុងនោះដែររាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីជំនួយសង្គមតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការលើកម្ពស់ជីវភាពរបស់មន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន ការលើកកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈ ការមិនយកកម្រៃលើសេវាចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព ការផ្ដល់សៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យធម្មការ និងសាសនា គឺមានការរីកចម្រើនគួរឱ្យសម្គាល់ គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្ត មានវត្តអារាមគ្រប់ទីកន្លែង ហើយក្នុងឃុំ សង្កាត់មួយចំនួន មានវត្តអារាមពី ទៅបីកន្លែង នេះបានបង្ហាញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសាសនា ពិសេសវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែងដូចជា សមិទ្ធផលដែលមាននៅក្នុងវត្តអារាមនេះ គឺបានបង្ហាញពីសទ្ធា និងទានរបស់បងប្អូនប្រជាពលរដ្ឋដែល បានរួមចំណែកកសាងទីអារាម ក៏ដូចជាសមិទ្ធផលនានាផ្សេងៗទៀត សម្រាប់គោរពប្រណិបត្តិតាមវិស័យ ព្រះពុទ្ធសាសនា និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយសម្រាប់យើងទាំងអស់គ្នាផងដែរ។ និយាយជារួម រាល់កិច្ចការពិធីសាសនាធំតូចទាំងអស់ មានការបរិច្ចាគទាន ការរក្សាសីល និងការ ចម្រើនមេត្តាភាវនា ឬកិច្ចប្រតិបត្តិតាមប្រព័ន្ធសីល សមាធិ និងបញ្ញា រួមទាំងពិធីបុណ្យផ្សេងៗជាដើម គឺជាការកសាងគ្រឹស្ថបណ្តុះបណ្តាល ធនធានមនុស្ស ការលើកកម្ពស់វិស័យអប់រំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនរុងរឿង ឧត្តុង្គឧត្តម មាននិរន្តរភាពការងារ និងមាន សុខដុមនីយកម្មគ្រប់សាសនា នៅក្នុងសង្គមជាតិ។

ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក្នុងពេលថ្មីៗនេះ កើតមានជំងឺភ្នែកក្រហម ប្រសិនបើកើតមានភាពមិនប្រក្រតីណាមួយ និងមានអក្ការៈ ណាមួយពាក់ព័ន្ធនឹងជំងឺភ្នែកក្រហម សូមរួសរាន់ទៅទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យនៅតាមមណ្ឌល សុខភាព និងមន្ទីពេទ្យបង្អែក ដើម្បីពិនិត្យ និងព្យាបាល។ ជាមួយគ្នានេះសូមក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ព្រោះក្មួយៗទាំងអស់ជាយុវជនបន្តវេន ទំពាំងស្នងឬស្សី ហើយខិតខំ យកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូ មាតា បិតា ពិសេសកុំសេពគប់គ្រឿងញៀន និងប្រើប្រាស់គ្រឿង ញៀន ដែលបណ្ដាលឱ្យបាត់បង់បញ្ញា ស្មារតី និងបង្កគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារ និងសង្គមថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង