**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អនុសាសន៍សំខាន់ៗ ៥ចំណុច របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីឲ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងសេវាសាធារណៈរបស់ខ្លួន និងដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ។

ក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បញ្ជាក់ថា អនុសាសន៍ទាំង៥ចំណុច សម្រាប់រដ្ឋបាលរាជធានី-ខេត្តនេះរួមមាន៖

១.រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ​ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺត្រូវធានាថាមន្រ្តីជាអ្នកបម្រើប្រជាជន ប្រកបដោយសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

២.រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹងអំពីបញ្ហាណាមួយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដោយងាយស្រួល និងទាន់ពេល ហើយត្រូវឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងដោយប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីខេត្ត ក៏ត្រូវសហការ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

៣.រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណៈឱ្យបានល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាត មិនត្រូវធ្វើឱ្យសេវាសាធារណៈទាំងនេះ ស្មុគស្មាញ និងបង្កជាបន្ទុកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

៤.រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដានជាប់នូវគោលនយោបាយរបស់ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ចដើម្បីធ្វើការងារ ដែលត្រូវធ្វើប្រតិភូកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់ ទទួលសិទ្ធិអំណាច ហើយទទួលខុសត្រូវ។

៥.រដ្ឋបាលរាជធានី-ខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ប្រសិនបើករណីរំលោភអំណាចកើតមានឡើង។ រាជរដ្ឋាភិបាល នឹងជួយដល់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឱ្យមានលទ្ធភាព និងសមត្ថភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង