**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

ក្រសួងបរិស្ថាន៖ ផ្សព្វផ្សាយវប្បធម៌ស្អាត បៃតង និងចីរភាពទៅភាគីឡាវ ដើម្បីពង្រីកវិសាលភាពស្អាតគ្មានសំណល់ក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ការពង្រីកវិសាលភាពស្អាត បៃតង និងចីរភាពគឺជាប្រធានបទសំខាន់នៃជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួង នារសៀលថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួមចំណែក្នុងការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីសម្អាតដី និងទឹកឱ្យស្អាត មានសោភ័ណមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនាកម្ពុជា ឡាវ ដែលជាមិត្តភូមិផងរបងនឹងគ្នា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្គត់ធ្ងន់ថា កម្ពុជា និងឡាវមានវាសនាតែមួយ ដោយប្រើប្រាស់ទឹកទន្លេមេគង្គរួមគ្នា ហើយចំពោះការសម្អាតទឹកកុំឱ្យមានសំណល់ប្លាស្ទិក ក៏ជាបេសកកម្មរួមគ្នាដែរ ដើម្បីភាពស្អាត ភាពបៃតង ចីរភាព ដោយមិនមានការបំណុលពីសំណល់រឹង និងសំរាមប្លាស្ទិកទៅដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ឆ្លើយតបនឹងការថ្លែងឡើងនេះ ឯកឧត្តម បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្លែងថា ឯកឧត្តមសូមគាំទ្រចំពោះសកម្មភាពនេះ និងសូមកោតសរសើរប្រទសកម្ពុជា ដែលរក្សាបាននូវភាពបៃតងស្រស់ ស្អាត មានសោភ័ណភាព ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ គឺមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ សាកសមជាទីទេសចរណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង