**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

ក្រសួងមហាផ្ទៃ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈ ទៅដល់ពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាអោយការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយក្រសួងមហាផ្ទៃ បានរៀបចំផែនការសកម្មភាពធំៗចំនួន១៤ចំនុច ដែលទាក់ទងទៅនឹងការងារបច្ចេកវិទ្យាឌីជីថលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្និនក្នុងសន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ ស្ថានភាពបច្ចុប្បន្ន និងគោលដៅអនាគត នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា តាមរយៈការសិក្សាបន្ថែមលើចំនុចគោលទាំង១៤នេះ ក្រសួងមហាផ្ទៃ បានកសាងនូវផែនការយុទ្ធសាស្រ្តឌីជីថលនេះសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដោយក្នុងនោះក្រសួងមហាផ្ទៃ បានកំណត់នូវគោលដៅសំខាន់ចំនួន៤ គឺការងាររដ្ឋបាលនៅសេវាសាធារណៈ, ជំនាញបច្ចេកទេស, សុវត្ថិភាពសាយប័រ, និងការងារស្រាវជ្រាវ នវានុវត្តន៍ ឌីជីថលនិងការបណ្តុះបណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ដើម្បីគាំទ្រចំពោះគោលដៅខាងលើ គឺមានយុទ្ធសាស្រ្តចំនូន៦ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស, ការបញ្ជ្រាបចំណេះដឹង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល, ការពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា, ការស្រាវជ្រាវអភិវឌ្ឈន៍ និងនវានុវត្តន៍បច្ចេកវិទ្យា, ការពង្រឹងនូវគុណភាពការងារសេវាសាធារណៈ, និងអភិបាលកិច្ចបច្ចេកវិទ្យា។

ឯកឧត្តមបានបន្ថែមថា ក៏នៅមានយន្តការ និងចង្កោមសកម្មភាពជាច្រើនទៀត ដើម្បីគាំទ្រ និងធ្វើយ៉ាងណាសម្រេចនូវចក្ខុវិស័យ និងបេសកម្មរយៈពេល៥ឆ្នាំ​ របស់ក្រសួងមហាផ្ទៃ លើការងារឌីជីថលនេះផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមដែរថា បច្ចុប្បន្នអគារថ្មីទីស្តីការក្រសួងមហាផ្ទៃគឺមានប្រព័ន្ធឌីជីថល ដើម្បីប្រើប្រាស់សម្រាប់ដំណើការប្រចាំថ្ងៃរហូត២០ប្រព័ន្ធ ដែលអាចបង្កលក្ខណងាយស្រួលដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការទាំងអស់ក្នុងការបំពេញកិច្ចការងារ រួមទាំងត្រួតពិនិត្យគ្រប់ទីតាំងទាំងអស់នៅក្នុងក្រសួងនៅគ្រប់ពេលដែលពួកគាត់បានបំពេញការងារ។

ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ទោ គឹម សេរីវុឌ្ឍ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ផងដែរថា អគ្គនាយកបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការរៀបចំ និងគ្រប់គ្រងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថលរបស់ក្រសួង ដោយក្នុងនោះគឺមានគ្រប់សេវាសាធារណៈទាំងអស់។ លោកបានបន្តថា សម្រាប់ការងារជម្រុញអោយមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព អគ្គនាយកដ្ឋាន បានធ្វើការជម្រុញការផ្សព្វផ្សាយ និងបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ព្រមជាមួយការជម្រុញការយល់ដឹងទៅដល់ប្រជាពលរដ្ឋតាមរយៈការផលិតជាវិដេអូអប់រំខ្លីៗទាក់ទងនឹងចំណេះដឹងបច្ចេកវិទ្យា រួមជាមួយករណីថ្មីៗដែលបានកើតឡើងផងដែរ។

សូមបញ្ជាក់ផងដែរថា សន្និសីទស្ដីពី “ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថាសន្និសីទ GovTech គឺជាសន្និសីទលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើងដើម្បី ជាវេទិកាប្រមូលផ្ដុំសម្រាប់មន្ត្រីបច្ចេកទេសឌីជីថលពីបណ្តាក្រសួង ស្ថាប័ន អ្នកតំណាងខាងវិស័យឯកជន និងអ្នកតំណាងដៃគូអភិវឌ្ឍន៍ ចែករំលែកបទពិសោធ ឧត្តមានុវត្ត និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល និងបង្កើនភាពស្និទស្នាល បង្កើតដៃគូសហការ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍អំពីបច្ចេកវិទ្យាឌីជីថលចុងក្រោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង