**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

រដ្ឋមន្ត្រីធនធានទឹក៖ ពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ

ភ្នំពេញ៖ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេសក្រសួង​ និងមន្ទីរ​ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត​ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​កំពង់​ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ​ស្ថានភាព​​ទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា​ ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស​ សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ​កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល​ស្ថិតក្នុង​ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ និង​ទំនប់៧មករា ក្នុងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រី​បានឱ្យដឹងថា​ ស្ថានភាពទឹកស្ទឹងព្រែកតោ្នត​នៅ​ផ្នែក​ខាង​លើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ទឹកកំពុង​ស្រ​ក​​​​ចុះ​បណ្តើរៗ គិតត្រឹមម៉ោង​ ១១​៖០០​ ​ថ្ងៃនេះ​​ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥​ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ៧,៥០ម៉ែត្រ ចំណែក​សំណង់ទ្វារ​ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន​ ៧,៥០ ម៉ែត្រ​ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។​

ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា​ ទ្វារទឹកទំនប់តាសាល​ទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់​ ១៩,១៥ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ១៩,៥០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា​​ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស​មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន​​ បន្តការតាមដានដោយ​យក​ចិត្ត​ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង