**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

បេសកជនមជ្ឈិមបូព៌ារបស់ចិន ជំរុញឱ្យមានការធានាសិទ្ធិជនជាតិប៉ាឡេស្ទីន

ប៉េកាំង៖ បេសកជនពិសេសតំបន់មជ្ឈិមបូព៌ារបស់ចិន បានគូសបញ្ជាក់អំពីមូលហេតុនៃវិបត្តិអ៊ីស្រាអែល និងហ្គាហ្សា ស្តីពីការខ្វះខាតការធានាសម្រាប់សិទ្ធិប៉ាឡេស្ទីន ខណៈដែលលោកបានជួបជាមួយសមភាគីរុស្ស៊ី នៅក្នុងប្រទេសកាតា ដែលជាជម្លោះរវាងប្រទេសទាំងពីរ។

នៅក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចរបស់គាត់នៅក្នុងតំបន់ បេសកជនរបស់ប្រទេសចិនសម្រាប់បញ្ហាមជ្ឈិមបូព៌ា លោក Zhai Jun បានទៅដល់ប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលគាត់បានបញ្ជាក់សារជាថ្មីជាមួយសមភាគីរុស្ស៊ីរបស់គាត់គឺលោក Mikhail Bogdanov ពីការតម្រឹមរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីជួយបន្ថយវិបត្តិតំបន់ហ្គាហ្សា។

ចិន និងរុស្ស៊ីមានជំហរដូចគ្នាលើបញ្ហាប៉ាឡេស្ទីន លោក Zhai Jun ត្រូវបានដកស្រង់សម្តីបន្ទាប់ពីបានជួបជាមួយលោក Mikhail Bogdanov ក្នុងទីក្រុង Doha មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងកិច្ចប្រជុំដ៏កម្រមួយក្នុងទីក្រុងប៉េកាំង។

លោក Zhai Jun បានឲ្យដឹងថា ហេតុផលជាមូលដ្ឋានសម្រាប់ស្ថានភាពបច្ចុប្បន្ននៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺថាសិទ្ធិជាតិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនមិនត្រូវបានធានាទេ។ លោក Zhai Jun បានបញ្ជាក់ដោយមិនសំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សា។

កាលពីថ្ងៃទី៧ ខែតុលា ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៤០០ នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកជាមួយនឹងការវាយប្រហារតាមអាកាស ដោយដាក់មនុស្ស ២.៣ លាននាក់របស់ហ្គាហ្សាស្ទ្រីបនៅក្រោមការឡោមព័ទ្ធ។

មួយសប្តាហ៍ក្រោយមក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ខណៈពេលដែលថ្កោលទោសរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយមិនបញ្ចេញឈ្មោះ ក្រុមហាម៉ាស បានប្រកាសថា សកម្មភាពរបស់អ៊ីស្រាអែល បានហួសពីវិសាលភាពនៃការការពារខ្លួន។

លោក Nicholas Burns ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បានប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងចិនមានទស្សនៈខុសគ្នាលើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

លោកឯកអគ្គរដ្ឋទូត បានបន្តថា យើងមិនមានទស្សនៈដូចគ្នាចំពោះមុខតំណែងពិសេសនេះទេ នៅពេលសួរថាតើគាត់មើលឃើញភាពតានតឹងនៅមជ្ឈិមបូព៌ាជាឱកាសដើម្បីកែលម្អទំនាក់ទំនងចិន-អាមេរិកឬយ៉ាងណា។

វិបត្តិនេះបានធ្វើឱ្យចិន និងរុស្ស៊ីស្ថិតនៅក្នុងជំរុំដាច់ដោយឡែកពីសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាក់ថា លោកនឹងស្វែងរកមូលនិធិបន្ថែម ដែលប៉ាន់ស្មានថាមានចំនួនរាប់ពាន់លាន ដើម្បីជួយអ៊ីស្រាអែល ប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។

រុស្ស៊ីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្រុមសកម្មប្រយុទ្ធហាម៉ាស មហាអំណាចអារ៉ាប់ ក៏ដូចជាជាមួយប៉ាឡេស្ទីន និងអ៊ីស្រាអែល បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងលោកខាងលិចមិនអើពើនឹងតម្រូវការសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យនៅក្នុងព្រំដែនឆ្នាំ១៩៦៧។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលព្រាងដោយប្រទេសប្រេស៊ីលដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌បានបរាជ័យកាលពីថ្ងៃពុធ ដោយសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូលើដំណោះស្រាយនេះ។ សេចក្តីសម្រេចដែលព្រាងដោយរុស្ស៊ី ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក៏មិនបានអនុម័តកាលពីថ្ងៃចន្ទដែរ។

កាសែត Global Times របស់ចិនបានសរសេរនៅក្នុងវិចារណកថាថា អាកប្បកិរិយាលំអៀងរបស់សហរដ្ឋអាមេរិកគឺជាឫសគល់មួយនៃបញ្ហាប៉ាឡេស្ទីនដែលមានរយៈពេលយូរ ហើយវាដើរតួជាកាតាលីករសម្រាប់ការកើនឡើងនៃជម្លោះនៅពេលដែលវាផ្ទុះឡើង។

នៅប្រទេសកាតា លោក Zhai Jun បានឲ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរំងាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

រដ្ឋឈូងសមុទ្រតូចមួយនៃប្រទេសកាតា គឺជាកន្លែងឈប់សម្រាកដ៏សំខាន់មួយសម្រាប់អ្នកការទូតបរទេស រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងស្វែងរកការសម្រុះសម្រួលក្នុងជម្លោះអ៊ីស្រាអែល និងហ្គាហ្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយក្រុមហាម៉ាស ដែលមានការិយាល័យនយោបាយនៅទីក្រុងដូហាសម្រាប់បន្ថែមទៀតជាងមួយទសវត្សរ៍។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង