**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ព្រមទាំងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ចុះមកពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ ៧មករា និងប្រឡាយ៩៦។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខ ពីព្រោះកិច្ចការនេះគឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឲ្យបាន ធ្វើឲ្យបាន និងទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បញ្ហាសំខាន់ដែលអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រោះទឹកជំនន់ គឺការរៀបចំទីទួលសុវត្ថិភាព សម្រាប់ដាក់ប្រជាពលរដ្ឋដែលរងគ្រោះ កន្លែងស្នាក់នៅបណ្ដោះអាស្នន និងទទាំងសម្រាប់ដាក់សត្វពាហនៈ ត្រូវមានទឹកស្អាតសម្រាប់ការប្រើប្រាស់ ត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ ពេលមានបញ្ហាសុខភាព ហើយបញ្ហាចំបងមួយទៀតគឺត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹក និងជំរុញដល់អាជ្ញាធរគ្រប់ស្រុក-ក្រុង ត្រូវពន្លឿនក្នុងការផ្ដល់នូវទិន្នន័យ បញ្ហាប្រឈម និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្តិភាពគ្រួសារ ជាពិសេសក្មេងតូចៗ ត្រូវត្រៀមលក្ខណៈទុកមុន ចំពោះបញ្ហាជំនន់ទឹកភ្លៀង និងសូមយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ៕

អត្ថបទដែលជាប់ទាក់ទង