**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

វេទិកាខ្សែក្រវាត់ និងផ្លូវនៅចិន ទាក់ទាញការចាប់អារម្មណ៍ជាសកល

ភ្នំពេញ៖ ប្រធានាធិបតីចិនឯកឧត្ដម ស៊ី ជីនពីង បានជួបជាមួយមេដឹកនាំពិភពលោកកំពូលៗ ដែលបានមកចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) លើកទី៣ នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ទី១៧តុលា ហើយប្រមុខរដ្ឋ, មេដឹកនាំ, រដ្ឋាភិបាល, និងមន្ត្រីជាច្រើនទៀត ក៏ដូចជាមេដឹកនាំនៃអង្គការអន្តរជាតិ បានមកដល់ទឹកដីចិន ខណៈវេទិកាខ្សែក្រវាត់ និងផ្លូវ បានក្លាយជាព្រឹត្តិការណ៍អន្តរជាតិដ៏គួរឱ្យទាក់ទាញជាសកល និងផ្តល់ក្ដីសង្ឃឹមខ្លាំងបំផុត សម្រាប់ប្រទេសជាច្រើននៅពេលនេះ ។

អ្នកវិភាគចិនបានលើកឡើងថា តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន សមាជិកនៃសហគមន៍អន្តរជាតិកំពុងផ្តល់ក្ដីសង្ឃឹម និងផ្ញើទំនុកចិត្តរបស់ពួកគេចំពោះកម្លាំងសេដ្ឋកិច្ច ឥទ្ធិពលនយោបាយ និងភាពជឿជាក់លើប្រទេសចិន ដើម្បីដឹកនាំការងើបឡើងវិញនៃសកលលោក និងជួយពិភពលោកឱ្យយកឈ្នះលើបញ្ហាប្រឈមដើម្បីភាពរឹងមាំនៃសេដ្ឋកិច្ច។ កាលពីថ្ងៃអង្គារទី១៧តុលា ឯកឧត្ដម ស៊ី ជីនពីង បានជួបជាមួយមេដឹកនាំកំពូលៗរួមមាន៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្ដម ចូកូ វីដូដូ, ប្រធានាធិបតីកាហ្សាក់ស្ថាន ឯកឧត្ដម កាសស៊ីម ចូម៉ាត តូកាយ៉េវ, នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្ដម វីទ័រ អបាន, ប្រធានាធិបតីឈីលីឯកឧត្ដម ហ្កាប្រ៊ីល បូរីក, ប្រធានាធិបតីស៊ែប៊ី ឯកឧត្ដម អាឡិចសាន់ឌ័រ វូស៊ីក, ប្រធានាធិបតីអ៊ូសបេគីស្ថាន ឯកឧត្ដម សាវខាត់ មឺហ្ស៊ីយ៉ូយ៉េវ, នាយករដ្ឋមន្រ្តីអេត្យូពី​ ឯកឧត្ដម អាប៊ី ញូអាម៉េឌីណេ និងនាយករដ្ឋមន្ត្រីប៉ាពួរញូហ្គីណេឯកឧត្ដម ជេម ម៉ារ៉ាប៉េ ។ ហើយនៅថ្ងៃដដែលនោះ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិកាន់តែច្រើនឡើងៗបានមកដល់ ក្នុងនោះរួមមាន៖ ប្រធានាធិបតីរុស្ស៊ីឯកឧត្ដម វ្ល៉ាឌីមៀ ពូទីន, អគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្ដម អង់តូនីញូ ហ្គូទឺរឺស, ប្រធានាធិបតីអាហ្សង់ទីនឯកឧត្ដម អាល់ប៊ឺតូ ហ្វើណាន់ដេស, ប្រធានាធិបតីវៀតណាមឯកឧត្ដម វូ វ៉ាន់ថោង, ប្រធានាធិបតីម៉ុងហ្គោលីឯកឧត្ដម អ៊ូកណា ឃូរ៉េលសុកហ៍, នាយករដ្ឋមន្ត្រីនៃប្រទេសម៉ូសំប៊ិក ឯកឧត្ដម អេឌ្រៀណូ ម៉ាលៀន និងនាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមគ្នានេះមេដឹកនាំនៃប្រទេសផ្សេងទៀតរួមមាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានឯកឧត្ដម អាន់វ៉ា អាល់ហាក់កាកា, នាយករដ្ឋមន្ត្រីថៃឯកឧត្ដម សេដ្ឋា ថាវីស៊ីន, ប្រធានាធិបតីកេនយ៉ាឯកឧត្ដម វីលៀម រូតូ, ប្រធានាធិបតីឡាវ ឯកឧត្ដម ថោងហ្លួង ស៊ីសូឡិត, ប្រធានាធិបតីស្រីលង្កាឯកឧត្ដម រ៉ានីល វីករ៉េម៉េស៊ីងហ៍, និងប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ ឯកឧត្ដម ដេនីស សាស៊ូងេសូ បានមកដល់ ហើយពួកគេខ្លះបានជួបជាមួយមេដឹកនាំចិន។ ក្រៅតែពីមេដឹកនាំដែលកំពុងកាន់អំណាច អតីតមេដឹកនាំ និងឥស្សរជនមិនមែនរដ្ឋាភិបាលជាច្រើន ក៏បានមកសម្រាប់ BRF នៅឆ្នាំនេះ រួមទាំងគណៈប្រតិភូអ្នកជំនាញបារាំងស្តីពី BRI ក៏បានមកដល់ទីក្រុងប៉េកាំង និងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនផងដែរ។

ឯកឧត្ដម លី ហៃដុង ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យកិច្ចការបរទេសចិន បានប្រាប់កាសែត Global Times នៅថ្ងៃអង្គារនេះថា ការចូលរួមយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិធ្វើឱ្យ BRF ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយនេះសបញ្ជាក់ឱ្យឃើញថា ប្រទេសចិន គឺជាមហាអំណាចមួយដែលមានឥទ្ធិពលជាអន្តរជាតិយ៉ាងសំខាន់ផងដែរ ខណៈមហាយក្សមួយនេះ ត្រូវបានគេគោរពនៅជុំវិញពិភពលោក។ លើសពីនេះ លោកបានបន្ថែមថា BRI គឺជាផលប្រយោជន៍សាធារណៈដ៏ពេញនិយម ដែលប្រទេសចិនបានរួមចំណែកដល់ពិភពលោក ហើយគំនិតផ្តួចផ្តើមនេះ ឥឡូវកាន់តែមានសារសំខាន់ និងមានឥទ្ធិពល។

ក្នុងអំឡុងនៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន មេដឹកនាំបរទេសទាំងអស់ បានលើកឡើងពីសមិទ្ធផលដែលខ្លួនបានបង្កើតជាមួយប្រទេសចិន ក្រោមក្របខណ្ឌនៃ BRI ក្នុងទសវត្សរ៍កន្លងមក ហើយពួកគេទាំងអស់គ្នាបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិន និងជួយដល់ការអភិវឌ្ឍប្រទេសរបស់ពួកគេ។ មេដឹកនាំនៃប្រទេសទាំងអស់បានបង្ហាញទំនុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសចិន និង BRI ដែលស្នើឡើងដោយប្រទេសចិន ហើយសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ អាចនាំមកនូវការផ្លាស់ប្ដូរពិភពលោក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន។ យ៉ាងណា មេដឹកនាំប្រទេសមួយចំនួន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាដ៏ក្ដៅគគុក ដែលកំពុងឆាបឆេះឡើងដូចជា៖ វិបត្តិនៅអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ហាម៉ាស ខណៈពួកគេប្តេជ្ញារក្សាទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយ និងការសម្របសម្រួល។អ្នកជំនាញបានបង្ហាញថា អាកប្បកិរិយាអវិជ្ជមានរបស់អាម៉េរិក និងក្រុមអាយ៉ងដើរតាមមួយចំនួននៅលោកខាងលិចមិនសំខាន់នោះទេ ហើយភាពឯកោរបស់ពួកគេប្រឆាំងនឹងប្រទេសចិន ឬ BRI នឹងធ្វើឱ្យខ្លួនឯងឯកោជាយថាហេតុ។ ជាការពិតណាស់ BRI ផ្តល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចសម្រាប់សកលលោកខាងត្បូង ដោយផ្សាភ្ជាប់ប្រទេសដែលពាក់ព័ន្ធ និងបង្កើតទីផ្សារថ្មី និងធំជាងប្រទេសមួយចំនួន ដែលចង់កាត់ចិនចេញពីសកលលោកខាងត្បូង ប៉ុន្តែការពិត គឺថាប្រទេសនៅសកលលោកខាងត្បូង នឹងមិនផ្តាច់ខ្លួនពីប្រទេសចិនទេ ប៉ុន្តែនឹងសហការកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ ជាការពិតណាស់ បណ្តាប្រទេសនៃសកលលោកខាងត្បូង គឺជាភ្ញៀវចូលរួមដ៏សំខាន់ ក៏ដូចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ជាចម្បងពី BRI ហើយប្រទេសមកពីសកលលោកខាងត្បូងសម្រាប់ការចូលរួម BRF នៅទីក្រុងប៉េកាំង បានបានបង្ហាញពីទំនុកចិត្ត និងការរំពឹងទុកខ្ពស់របស់ពួកគេលើ BRI ។

ឯកឧត្ដម មូហាម៉ាត់ ហ្សាមឺអាហ្សាឌី ដែលជាអ្នកស្រាវជ្រាវផ្នែកការទូត និងជាអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលសារព័ត៌មានចិន-អាស៊ីអាគ្នេយ៍ បានប្រាប់ Global Times នៅថ្ងៃអង្គារថា «វេទិកានេះ មានសារសំខាន់ខ្លាំងណាស់ ខណៈដែលមេដឹកនាំអន្តរជាតិរាប់សិបនាក់បានមកប្រទេសចិនដើម្បីចូលរួម ហើយនេះក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលសម្រេចបានក្រោម BRI សម្រាប់ទសវត្សរ៍កន្លងមកគឺគួរឱ្យកត់សម្គាល់ និងជាទីគាប់ចិត្ត»។ ឯកឧត្ដមបន្តថា «ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ត្រូវបានប្រកាសថាជាគម្រោងលេចធ្លោរបស់ BRI ហើយវាបានបង្ហាញលទ្ធផលជាក់ស្តែង។ ការវិនិយោគលើគម្រោងនេះ ក៏បានជួយជំរុញវិស័យផ្សេងៗនៅក្នុងប្រទេសប៉ាគីស្ថានផងដែរ» ៕

ទន្ទឹមគ្នានេះ លោក យ៉ាហីយ៉ា ណាវណ្ណដា បានប្រាប់ Global Times ថា៖«យើងមានគម្រោងជាច្រើននៅក្នុងប្រទេសតង់ហ្សានី ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន និងមានឥទ្ធិពលបំផុតដែលមនុស្សគ្រប់គ្នាដឹង គឺគម្រោងផ្លូវដែកតង់ហ្សានី-សំប៊ី»។ មិនត្រឹមតេប៉ុណ្ណោះ លោក ហ្កាន់ ទៀមលូ ដែលជាអនុប្រធានសមាគមអន្តរកម្មម៉ាឡេស៊ី-ចិន បានប្រាប់កាសែត Global Times នៅថ្ងៃអង្គារផងដែរថា៖«ការតភ្ជាប់នៃបេះដូងរវាងមនុស្សដែលមានវប្បធម៌ផ្សេងៗគ្នា តែងតែមានសារសំខាន់នៅក្នុងប្រតិបត្តិការដ៏ជោគជ័យនៃ BRI ជាមួយនឹងសំណើនៃគំនិតផ្តួចផ្តើមនេះ។ សង្គមក្នុងតំបន់នៃប្រទេសម៉ាឡេស៊ីបានបង្ហាញអាកប្បកិរិយាស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ នេះអាចឃើញពីការចូលរួមយ៉ាងសកម្មរបស់មេដឹកនាំរដ្ឋ និងសាធារណជនទូទៅក្នុងការសិក្សា និងផ្លាស់ប្ដូរជាមួយប្រទេសចិន»។

លោក មូហាម៉ាត់ ហ្សាមឺអាហ្សាឌី
ជាចុងក្រោយលោកបានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា នៅពេលអនាគត BRI អាចបន្តចែករំលែកដំណោះស្រាយចិន និងភាពឈ្លាសវៃរបស់ចិនជាមួយប្រទេសដទៃទៀត ហើយតាមរយៈទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ សន្តិភាពក្នុងតំបន់អាចត្រូវបានរក្សា និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រជាជននៃ ពិភពលោកបង្វែរការស្វែងរកជីវិតកាន់តែប្រសើរឡើងឱ្យក្លាយជាការពិតនៅក្នុងសហគមន៍នៃអនាគតរួមគ្នា និងសម្រេចបាននូវពិភពនៃភាពសុខដុមរមនាដ៏អស្ចារ្យជាមួយ BRI»។

អត្ថបទដែលជាប់ទាក់ទង