**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

ក្នុងរយៈពេល ២ថ្ងៃ ស្លាប់ ២នាក់ ដោយសារលង់ទឹក ២ករណីដោយឡែកពីគ្នា


ភ្នំពេញ៖ មនុស្ស០២នាក់បានស្លាប់ដោយសារលង់ទឹក ២ករណីដោយឡែកពីគ្នា ១នាក់នៅស្រុកមង្គលបូរី និង ១នាក់ទៀតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣២ វេលាម៉ោង ៣នឹង៤០នាទីរសៀលមានករណីបាត់មនុស្សម្នាក់នៅចំណុចប្រឡាយព្រែកសឿ ខាងលិចភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះដែលបាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានជិះគោយន្តទៅលេងទឹកនៅប្រឡាយព្រែកសឿជាមួយបងប្អូនឪពុកម្តាយមុនពេលត្រឡប់មកផ្ទះវិញ ក៏មូលបងប្អូនក៏ស្រាប់បាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា មិនដឹងថាទៅណារកមិនឃើញ ហើយបាននាំគ្នាដើររករហូតដល់ម៉ោង១២យប់នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២៣ ម្តាយរបស់ជនរងគ្រោះ បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋ បាលសឿ អោយជួយស្រាវជ្រាវរកកូនរបស់គាត់ផង ។

ក្រោយទទួលបានព៏តមានកម្លាំងប៉ុស្តិ៍ រួមនិងប្រជាការពារ ព្រមសាច់ញាតិបានចុះស្រាវជ្រាវតាមប្រឡាយទឹកហូររហូតដល់ម៉ោង០២និង៤៧នាទី រសៀលថ្ងៃទី១៥ខែតុលា ទើបប្រទះឃើញសព ឈ្មោះ ឈឿន ពេជ្ជរ៉ាលង់ទឹក ស្លាប់នៅចំណុចវាលស្រែខាងកើតប្រឡាយព្រែកចំណោមចំងាយ ៥០ម៉ែត្រ ។

មួយករណីទៀតនៅស្រុកអូរជ្រៅ៖ថ្ងៃទី១៥-១០-២០២៣ វេលាម៉ោង១២.០០នាទី. មានករណីក្មេងលង់ទឹកស្លាប់ក្នុងចំណោមក្មេង០៤នាក់ បានកើតឡើងនៅចំណុចប្រឡាយកាយថ្មីខាងកើតជាប់ផ្លូវលំក្រាលកៅស៊ូចម្ងាយ២ម៉ែត្រ(ក្នុងប្រឡាយ) មានទទឹង៤ម៉ែត្រជំរៅ៤ម៉ែត្រ ជាប្រឡាយរដ្ឋ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ក្មេងរងគ្រោះឈ្មោះ នី តា ភេទស្រី អាយុ០៤ឆ្នាំនៅភូមិវត្តឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមាន ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ឆ្លងតាមការបំភ្លឺ របស់ឈ្មោះ ផាវ ផេង ភេទប្រុស អាយុ៣២ឆ្នាំត្រូវជាឪពុកមានៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖នៅមុនពេលកើតហេតុ គាត់(ត្រូវជាឪពុកមា)នាំក្មួយទៅលេងទឹក ចំនួន ៤នាក់ស្រី៣នាក់ ពេលទៅដល់កន្លែងទឹក គាត់កំពុងតែដាក់ជញ្ទុលម៉ូតូ ក៏ស្រាប់តែក្មេងទាំង៤នាក់នោះ រត់ចុះទឹកលង់ទាំង៤នាក់ ពេលនោះបានកម្លាំងនគរបាលការពារនៅទីនោះនឹងប្រជាពលរដ្ឋបានជួយសង្រ្គោះទាន់ចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ។ដោយឡែក ក្មេងស្រីរងគ្រោះឈ្មោះ នី តា អាយុ៤ឆ្នាំនៅពេលបានស្រង់ពីទឹកស្លាប់បាត់ទៅហើយ ។

បញ្ជាក់៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ មានអ្នករងគ្រោះដោយសារលង់ទឹកសរុបចំនួន១៣នាក់ ក្នុងនោះស្លាប់ទាំងចាស់ទាំងក្មេងសរុបចំនួន១០នាក់និងជួយសង្រ្គោះបាន០៣នាក់(ក្មេង) ៕

អត្ថបទដែលជាប់ទាក់ទង