**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ

អគ្គស្នងការនគរបាលជាតិ ត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីសង្គ្រោះអគ្គីភ័យ ឬហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីសង្គ្រោះអគ្គិភ័យ ឬហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយ ជាយថាហេតុ នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជាទូទៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ប្រពៃណីជាតិ ដែលចាប់ផ្តើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំ ស្តីពីវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដែលក្នុងនោះ បានណែនាំដល់ស្នងការនគរបាល រាជធានី ខេត្ត និងនាយកដ្ឋានអង្គភាពជំនាញទាំងអស់ ដែលពាក់ព័ន្ធជាមួយសមត្ថកិច្ច ក្នុងកិច្ចការពារសន្តិសុខនេះ ឲ្យយកចិត្តទុកដាក់ ពង្រឹងការក្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសបង្ការនូវសកម្មភាពផ្សេងៗ ដែលអាចបង្កចលាចលសង្គម ឬភេវរកម្ម និងត្រៀមម្ចាស់ ការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប។ ជាពិសេសជម្រុញ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយគ្រប់គ្រងឲ្យបាន នូវតម្រុយមុខសញ្ញានានា នៅតាមមូលដ្ឋាន។ ហើយប្រើប្រាស់វិធានការជំនាញ ដើម្បីគ្រប់គ្រងពួកគាត់ មិនឱ្យធ្វើសកម្មភាពផ្តេសផ្តាស ដែលបង្កឲ្យមានអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬក៏អន្តរាយ ដល់ទ្រពសម្បត្តិជាដើម។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា សំខាន់បង្កើនវិធានការសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងចរាចរណ៍ នៅតាមគោលដៅ នៃការប្រារព្ធពិធីបុណ្យ ហើយនិងការពារគ្រប់ព្រះរាជដំណើរ របស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនផ្សេងៗ អញ្ជើញទៅកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ អ្វីដែលយើងយកចិត្ត ទុកដាក់បន្ថែម គឺការកំណត់ឲ្យមានផែនការ ក្នុងការល្បាតយាមកាម នៅតាមមូលដ្ឋាន។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្រៅពីនេះ ក៏នៅតែរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ ដោយមានផែនការរៀបចំសម្រួលចរាចរណ៍ នៅតាមដង ផ្លូវជាតិ ច្រកចេញចូលរាជធានី ខេត្ត ទីប្រជុំជន គោលដៅផ្សេងៗ ជាពិសេសគោលដៅ ទីវត្តអារាម រមណីយដ្ឋាន ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ មានលំហូរចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ។

អ្នកនាំពាក្យ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីសង្គ្រោះអគ្គិភ័យ ឬហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយ ជាយថាហេតុ។

ជាមួយគ្នានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះភ្លើងធូប ទៀន ជាពិសេសនៅពេលចាកចេញ ចោលផ្ទះ ពន្លត់ភ្លើងចង្ក្រាន ភ្លើងធូប ទៀន និងពិនិត្យមើលគ្រឿងឧបករណ៍ប្រើប្រាស់ និងចរន្តអគ្គិសនីនៅក្នុងផ្ទះ ជៀសវាងនៅពេលដែលយើងអត់នៅ និងអត់បានពន្លត់វា អាចបង្កឲ្យមានអគ្គិភ័យដែរ៕

អត្ថបទដែលជាប់ទាក់ទង