**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ពលរដ្ឋជាច្រើនគ្រួសារ មានការសាទររីករាយ និងថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំ នៅពេលទទួលបានផ្លូវបេតុងថ្មីពីរខ្សែរមានប្រវែងជិត៦០០ម៉ែត្រ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


ព្រះសីហនុ៖ រដ្ឋបាលឃុំព្រៃនប់ប្រគល់ផ្លូវប៉េតុងចំនួនពីរខ្សែរមានប្រវែង៥៦៦ម៉ែត្រជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិព្រៃនប់១ និងព្រៃនប់២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក អេង ចំរើន នាយករងនាយកទីចាត់ការ ផែនការវិនិយោគ តំណាងលោក ឃាង ភារម្យ នាយកទីចាត់ការ ផែនការវិនិយោគ សាលាខេត្តព្រះសីហនុ គណៈកម្មការលទ្ធកម្មស្រុក ម្ចាស់សហគ្រាស មេឃុំ និងអាជ្ញាធរឃុំ។

លោក កាន់ សុគន្ធ មេឃុំព្រៃនប់ បានឲ្យដឹងថា ក្នុងដំណើរការសាងសង់ផ្លូវបេតុងនានា ក៏ដូចជាផ្លូវបេតុងមួយខ្សែ ៥៦៦ម៉ែត្រ នៅក្នុងភូមិព្រៃនប់១ និងព្រនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនាមរូបលោកផ្ទាល់ អ្នកជំនាញ ព្រមទាំងក្រុមការងារ ពិតណាស់ គឺបានយកចិត្តទុកដាក់បំផុត លើកិច្ចការនេះដោយបានចុះត្រួតពិនិត្យ សិក្សាជាប្រចាំ ដើម្បីផ្តោតសំខាន់ ទៅលើគុណភាពជាចម្បង តាំងពីការចាប់ផ្តើមបើកគម្រោងសាងសង់ រហូតដល់ពេលបញ្ចប់។ លោកបន្តទៀតថា «ក្នុងនាមរូបលោកផ្ទាល់ជាអ្នកទទួលគម្រោង ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញក្នុងកិច្ចការនេះក្តី តែខ្ញុំបានណែនាំ និងដាក់បញ្ជាមន្ត្រីថ្នាក់ក្រោម ព្រមទាំងក្រុមការងារជំនាញតាមដាន ត្រួតពិនិត្យរហូតមក ហើយក៏មិនដូចអ្វីដែលពាក្យចរចាមរាមថា ការសាងសង់នេះមិនត្រូវតាមស្តង់ដារបច្ចេកទេស កេងប្រវ័ញ្ចខុសពីការពិត មានការឃប់ឃិតជាប្រព័ន្ធអ្វីដូចទៅតាមការចាក់ផ្សាយកន្លងមកនោះទេ»។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិព្រៃនប់១ និងព្រនប់២ មានការសាទរ និងរីករាយយ៉ាងខ្លាំង នៅពេលទទួលបានផ្លូវបេតុងថ្មីពីរខ្សែរនេះ ដែលមានប្រវែង ៥៦៦ម៉ែត្រ ទទឹក៥ម៉ែត្រ ដែលពីមុនជាផ្លូវក្រាលដីស ហើយពិតជាពិបាកក្នុងការធ្វើដំណើរ ធ្លាប់ដើរ ធ្លាប់ជិះម៉ូតូកាត់ភក់ជ្រាំពិបាកក្នុងការធ្វើដំណើរ ពេលទៅណាមកណា មានការយឺតយ៉ាវមិនទាន់ចិត្ត ម៉ូតូប្រលាក់ ឡានប្រលាក់ ជាពិសេសរដូវវស្សា ឱ្យតែមេឃភ្លៀងគឺយ៉ាប់ ក្នុងការធ្វើដំណើរណាស់។

ជាចុងក្រោយពលរដ្ឋទាំងអស់ក៏សូមគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរស្រុក លោកមេឃុំដែលតែងតែគិតគូរាល់សុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ រហូតឈានដល់ ពេលនេះបានផ្តល់ផ្លូវបេតុងថ្មី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋយើងតាមសំណូមពរ ជាចុងក្រោយប្រជាពលរដ្ឋសូមគោរពជូនប្រមុខដឹកនាំអោយមានសុខភាពល្អ បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងបន្តជារនិរន្ត៍៕

អត្ថបទដែលជាប់ទាក់ទង