**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្តង់ដារសាលារៀនគំរូ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី សម្រាប់សាលារៀន ។

ក្នុងឱកាសអញ្ជើញ ប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឆ្លៀតឱកាសនេះខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដារសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា ២០២៣- ២០២៤នេះតទៅ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលដៅនៃការដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូនេះ ដើម្បីឱ្យសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដារជាសាលារៀនគំរូ, សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន, សិស្សមានសមត្ថភាពនឹងធ្វើតេស្តស្តង់ដារប្រកបដោយតម្លាភាព និងយុត្តិធម៍, គ្រូបង្រៀនអាចប្រើប្រាស់លទ្ធភាពតេស្តដើម្បីកែរលម្អរ ការបង្រៀន និងការអភិវឌ្ឃគុណវុឌ្ឍិជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អាណាព្យាបាល និងសហគមន៍វិញបានទាន់ពេលវេលា, បង្កើនការបង្កើតសកម្មភាពក្រៅម៉ោងសិក្សាដើម្បីអប់រំគុណធម៍ សីលធម៍ សុជីវធម៍ដល់សង្គម, មានការយកចិត្តទុកដាក់លើបញ្ហាសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស, មានការចូលរួមពីមាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀនឱ្យមានប្រសិទ្ធភាព។

សម្រាប់រយៈពេល២ឆ្នាំខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជួយអភិវឌ្ឍន៍សាលារៀន ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយទៅតាមស្តង់ដារទាំង៥ រួមមាន៖

ទី១៖ លទ្ធផលសិក្សារបស់សិស្ស៖ ត្រូវកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល និងកំណត់យកមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ជាមុខវិជ្ជាអតិភាព។
ទី២៖ ការបង្រៀននិងរៀន៖ ត្រូវបង្កើតកម្មវិធីសិក្សាបន្ថែមដូចជា៖ ការបង្រៀនភាសាបរទេស កុំព្យូទ័រ បំណិនជីវិតមូលដ្ឋាន ហើយត្រូវរៀបចំកម្មវិធីក្រោម៉ោងសិក្សា ដូចជាកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីស្ម័គ្រសហគមន៍ និងបរិស្ថាន ពង្រឹងវិន័យនិងសីលធម៍ ចរិយាធម៍ សុជីវធម៍ និងគុណធម៍ ឥរិយាបថល្អរបស់ល្អបុគ្គលិកអប់រំ និងសិស្សានុសិស្ស។
ទី៣៖ ការចូលរួមរបស់សហគមន៍ និងមាតាបិតា៖ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ ជួយជំរុញការសិក្សារបស់សិស្ស និងទប់ស្កាត់ការបាត់បង់ការសិក្សា ហើយត្រូវលើកទឹកចិត្តកូនឱ្យចូលរៀនក្នុងសាលាឱ្យបានគ្រប់ៗគ្នា។

ទី៤៖ ដំណើរប្រតិបត្តិការរបស់រដ្ឋបាលសាលារៀន៖ ត្រូវធ្វើអធិការកិច្ចផ្ទៃក្នុង និងការប្រជុំបច្ចេកទេស ហើយគណៈគ្រប់គ្រងនិងគ្រូបង្រៀនត្រូវបានទទួលការហ្វឹកហាត់សមត្ថភាពជាប្រចាំ។
ទី៥៖ គណនេយ្យភាពរបស់សាលា៖ គ្រូបង្រៀនត្រូវគោរពតាមក្រមសីលធម៍ វិជ្ជាជីវៈ ត្រូវបង្រៀនគ្រប់ម៉ោងតាមកម្មវិធីសិក្សាដែលបានកំណត់ ហើយអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពិនិត្យសាលារៀន ជួយគាំទ្រ និងផ្តល់ការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ ៕

អត្ថបទដែលជាប់ទាក់ទង