**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

សម្តេចធិបតី៖ ការដំឡើងប្រាក់ខែជូនកម្មករ សម្រាប់ឆ្នាំ២០២៤ ធ្វើឡើងឈរលើគោលនយោបាយ «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០២៤ គឺធ្វើឡើងឈរលើគោលនយោបាយ «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា» ។

ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងតែផ្តល់អត្ថប្រយោជន៍ជាជំហាន ហើយគិតគូគ្រប់ជ្រុងជ្រោយទាំងអស់ សម្រាប់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមិនថយក្រោយបោះបង់នូវអ្វីដែលខិតខំធ្វើជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។

សម្តេចធិបតីក៏បានកោតសសើរក្រសួងការងារ ដឹកនាំដោយរដ្ឋមន្ត្រី ហេង សួរ ដែលបានខិតខំប្រឹងប្រែងចរចារហូត សម្រេចបានការដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី រហូតដល់ ២០៤ដុល្លារ ក្នុង១ខែ ឱ្យបានមុនឱកាសពិធីបុណ្យកាន់បបិណ្ឌ និងភ្ជុំបិណ្ឌ។

សម្តេចធិបតី ថ្លែងថា «ប៉ុន្មានថ្ងៃនេះឃើញតែគេចេញមកវ៉ៃប្រហាររហូត ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ បងប្អូនគិតថា ៤ដុល្លារ ក្នុង១ខែ គុណនឹង៧០ ឬ៨០ម៉ឺននាក់ ក៏មិនតិចដែរ ប៉ុន្តែ អ្វីដែលយើងត្រូវយល់ថាកាលៈទេសៈនេះ គឺកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះ គឺចេញរូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់ គ្នា» នេះ ជារូបមន្តដែលយើងបាន ២០៤ដុល្លារនេះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាល គឺបានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងសង្ខាង បាតដៃក៏សាច់ ខ្នងដៃក៏សាច់ ទាំងពីរភាគីនយោជក និងកម្មករ កម្មការិនី ប្រៀបបាននឹងអង្ករក្នុងឆ្នាំង ដូច្នេះ វានឹងធ្វើឱ្យប្រទេសជាតិមានភាពសម្បូរសប្បាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតមិនគ្រប់គ្រាន់ទេ តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តដំឡើងជូនកម្មករ និយោជិតរាល់ឆ្នាំ។ ហើយប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ អត់មានដំឡើងប្រាក់ឈ្នួលនោះទេ។

សម្ដេចលើកឡើងថា យើងទម្រាំបានចរចាឯកភាពគ្នាចុងក្រោយ ដោយភាគីទាំងអស់បានបោះឆ្នោតគាំទ្រតួលេខ ២០២ដុល្លារ ដោយយល់ថានេះជាតួលេខមួយដែលយើងអាចទទួលយកបានរស់ទាំងអស់គ្នា ចែកគ្នារស់ ហើយជួយគ្នារស់ក្នុងដំណាក់កាលដែលយើងលំបាកនេះ ដែលនេះជាស្មារតីជួយគ្នា ថែរក្សាឆ្នាំងបាយ ថែរក្សាអង្ករ ហើយបង្កើនបន្តិចក្តីតែឱ្យវាកើនក្នុងឆ្នាំង ។ សម្តេចថា តម្លៃពលកម្មខ្ពស់ អាចជារនាំងទាក់ទាញអ្នកវិនិយោគថ្មីមកកម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណាសម្តេចក៏បានថ្លែងអំណរគុណកម្មករ និយោជិត ដែលបានគាំទ្រការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង