**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលការងារ ជាមួយមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសវនកម្មទី១

ភ្នំពេញ៖ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលការងារជាមួយមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសវនកម្មទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ បានគោរពរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អំពីស្ថានភាពក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំណុះនាយកដ្ឋាន និងលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងទិសដៅការងារ របស់នាយកដ្ឋាននាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានសម្ដែងនូវក្ដីសោមន្សរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចំណុះនាយកដ្ឋានសវនកម្មផ្ទៃទី១ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាព ដោយទទួលបានលទ្ធផលល្អនាពេលកន្លងមក ព្រមទាំងឆ្លៀតយកឱកាសនេះ ដើម្បីបានជួបគ្នា និងរួមសាមគ្គីក្នុងការបំពេញការងារក្នុងអង្គភាពឱ្យបានសម្រេច។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ដោយមានសេចក្តីទុកចិត្ត និងការទទួលភារកិច្ចពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យមកទទួលជួយលើការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព និងការអភិវឌ្ឍការងាររបស់អង្គភាព ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ។

ជាទីបញ្ចប់ រដ្ឋលេខាធិការទទួលបន្ទុក បានមានក្ដីសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសវនកម្មទី១ នឹងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានប្រគល់ជូន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង