**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រាជរដ្ឋាភិបាលកម្ពុជា បានជួយពលរដ្ឋក្រីក្រជាង ៣ឆ្នាំហើយ ចំណាយអស់ជាង ១ពាន់លានដុល្លារ

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋនៅខ្មែរបាននាំគ្នាកោតសរសើររាជរដ្ឋា​ភិ​បាល​​ថ្មី​របស់ថៃ ដែលបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករ និងពលរដ្ឋខ្វះខាត ហើយក៏បែរមក​បង្អាប់​​រាជ​​រដ្ឋា​ភិបាលខ្មែរ។

ការលើកឡើងនេះ ប្រហែលជាពួកគាត់ភ្លេចថា រាជរដ្ឋាភិបាលខ្មែរបានអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ ដោយសារឥទ្ធិពលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល​តាំង​ពីឆ្នាំ២០២០មកម្ល៉េះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យ​ដឹង​ថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល​ចំណាយ​ជាង១ពាន់លានដុល្លារហើយសម្រាប់កម្មវិធីជួយចិញ្ចឹមប្រជាពលរដ្ឋនេះ ហើយក៏កំពុង​បន្ត​ជួយ​ឧបត្ថម្ភសាច់ប្រាក់រហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

ចំនួនពលរដ្ឋកំពុងទទួលបានការជួយចិញ្ចឹមពីរាជរដ្ឋាភិបាលនេះ មានក្បែរ ៧០ម៉ឺនគ្រួសារ ស្មើនឹង​ជិត ៣លាននាក់ គិតជាទឹកប្រាក់ជាង ១២៥ពាន់លានរៀលក្នុងមួយខែ។

ក្រៅពីជួយឧបត្ថម្ភសាច់ប្រាក់ដែលពលរដ្ឋក្រីក្រទូទៅហើយនោះ រាជរដ្ឋាភិបាលក៏ជួយឧបត្ថម្ភ​សាច់​ប្រាក់ជូនកម្មករ និយោជិត ដែលបាត់បង់ការងារផងដែរ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏មាន​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីក្រីក្រចាប់ពីពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ និង​ជួយឧបត្ថម្ភដល់កម្មការិនីពីកំលុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ និងពេលសម្រាលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង