**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ប៉ូលិស​ថៃ​ចុះឆែកឆេរ​ផ្ទះ​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក Surachate Hakparn បន្ទាប់​ពី​មានដីកា​ស្រាវជ្រាវ​ជុំវិញ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត

បាងកក៖ ប៉ូលិស​ថៃ និង​កង​បញ្ជាការ​មួយ​បាន​ចុះឆែកឆេរ​ផ្ទះ​មួយ​ខ្នង​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ​លោកឧត្តមសេនីយ៍ទោ Surachate Hakparn ដែលតែងតែហៅតាមប្រព័ន្ធផ្សព្វផ្សាយថៃតាមរហស្សនាមរបស់គាត់ថា “Big Joke” នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា បន្ទាប់ពីពួកគេបានរកឃើញទំនាក់ទំនងដែលគេចោទប្រកាន់រវាងគាត់ និងសង្វៀនល្បែងអនឡាញ។

ទោះជា​យ៉ាងណា​ក៏​មិន​មាន​អ្វី​ត្រូវ​បាន​គេ​រក​ឃើញ​ដែរ​ក្នុង​ពេល​ឆែកឆេរ​នោះ ហើយ​លោកឧត្តមសេនីយ៍ទោ ហាក់ ផាន បានបដិសេធរាល់ការចោទប្រកាន់។

កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ត្រូវ​បាន​រារាំង​មួយ​រយៈ​ដោយ​លោកឧត្តមសេនីយ៍ទោ ហាក់ ផាន នៅច្រកទ្វារខាងមុខផ្ទះរបស់គាត់នៅ Soi Vibhavadi ៦០ ខាងក្រោយក្លឹបប៉ូលីសក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលនោះលោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត សួរថា តើចេញដីកាស្រាវជ្រាវយ៉ាងម៉េច ហើយសុំឱ្យមន្ត្រីទាំងនោះត្រឡប់ទៅវិញ។

លោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត នៅ​តែ​ស្លៀក​ពាក់​ដេក​ក្នុង​ពេល​ជួប​ប្រទះ។ ទោះ​ជា​យ៉ាង​ណា​នៅ​ទី​បំផុត លោក​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​បន្ទាប់​ពី​បាន​ពិភាក្សា​អំពី​ស្ថានភាព​ជាមួយ​លោក ប៉ុល ហំម។ ឧត្តមសេនីយឯក វ៉ោត វ៉ាត់ណាខុនបាចា ប្រធានការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB)។ លោក​បាន​ពន្យល់​ជា​បន្តបន្ទាប់​ថា មូលហេតុ​ដំបូង​ដែល​លោក​បដិសេធ​ការ​ឆែកឆេរ​ផ្ទះ​គឺ​ដោយសារ​តែ​លោក​មេ​បញ្ជាការ​ម្នាក់​មិន​មាន​វត្តមាន​រហូត​ដល់​ប៉ុ លោក​ឧត្តម​សេនីយ៍​ទោ វរៈ បាន​មក​ដល់។

នេះ​បើ​តាម​សេចក្តី​រាយការណ៍ លោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត និងសមាជិកក្រុមរបស់គាត់បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់។ មានសេចក្តីរាយការណ៍ថា គាត់និងមន្ត្រីផ្សេងទៀតត្រូវបានចោទប្រកាន់ថាបានស្វែងរកសំណូកចំនួនជាង ១៤០ លានបាតពីប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់។

មាន​សេចក្តីរាយការណ៍​ថា មន្ត្រី​ប៉ូលិស​ចំនួន​៣០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត កំពុង​ប្រឈម​នឹង​ដីកា​ចាប់​ខ្លួន ខណៈ​មន្ត្រី និង​ជន​ស៊ីវិល ១១ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​រួច​ហើយ។ ប៉ូលីសកំពុងស្វែងរកទីតាំងចំនួន ៣០ នៅក្នុងខេត្តចំនួន ៦ នៅទូទាំងប្រទេសថៃ ដែលត្រូវបានគេសង្ស័យថាមានទំនាក់ទំនងនឹងប្រតិបត្តិការខុសច្បាប់នេះ។

ជាបឋម លោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់ ឬសង្វៀនល្បែងស៊ីសងខុសច្បាប់នោះទេ ហើយលោកបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការសហការស៊ើបអង្កេត។ លោក​បញ្ជាក់​បន្ថែម​ថា លោក​មិន​គិត​ថា ដីកា​ស្វែង​រក​ពាក់ព័ន្ធ​នឹង​ការ​ស្មាន​ថា​លោក​ជា​បេក្ខជន​សម្រាប់​តំណែង​អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​មិន​ស្ថិត​ក្នុង​ការ​ពិចារណា​លើ​តួនាទី​នេះ​ទេ។

ពុំ​មាន​រក​ឃើញ​វត្ថុ​ខុសច្បាប់ ឬ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ផ្ទះ​របស់​លោកឧត្តមសេនីយទោ ស៊ូរ៉ា ឆេត។ ហាក់ផាន គឺជាមន្ត្រីប៉ូលីសដ៏ល្បីបំផុតនៅក្នុងប្រទេសថៃ ដែលត្រូវបានគេស្គាល់ថាជាអ្នកលុបបំបាត់អំពើពុករលួយរបស់ប៉ូលីស ហើយជាលទ្ធផលទទួលបានសត្រូវជាច្រើនក្នុងរយៈពេលកន្លងមក។

ប្រភព៖ The Pattaya News

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង