**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាវេទិកាធុរកិច្ចអាមេរិក-កម្ពុជាឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្មអាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ វេទិកានេះ រៀបចំឡើងដើម្បីជាការជួបគ្នារវាងធុរជនកម្ពុជា និងអាមេរិក ហើយសិក្សាពីគ្នា ស្វែងរកឱកាសសហការគ្នាបើកការវិនិយោគរវាងកម្ពុជា និងអាមេរិក។

បេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាហើយនោះ ការកៀរគរអ្នកវិនិយោគចូលមកកម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ នៅឥណ្ឌូនេស៊ី នៅប្រទេសចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំនានា ទៅចូលរួមក្នុងវេទិកាធុរកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងវេទិកានេះ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងក្នុងពេលវេលាដ៏សមស្រប និងមានសារៈសំខាន់ដល់ប្រទេសទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកលសំខាន់ៗ។

ក្នុងបំណងបញ្ចុះបញ្ចូលឱ្យអ្នកវិនិយោគចូលមកកាន់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមួយរូបដែរ បានប្រឹងប្រែងលើកបង្ហាញទិដ្ឋភាពជាច្រើនក្នុងសង្គមកម្ពុជា មានទិដ្ឋភាពនយោបាយ ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីផងដែរ។ ការលើកបង្ហាញទាំងនេះ ក្នុងគោលបំណងឱ្យអ្នកវិនិយោគមើលឃើញថា កម្ពុជាគឺពិតជាឱកាសសម្រាប់ដ៏ស័ក្តិសមសម្រាប់ពួកគេវិនិយោគ។

អត្ថបទដែលជាប់ទាក់ទង