**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

រាជរដ្ឋាភិរបាល សម្រេចកែសម្រួលខ្លឹមសារមួយចំនួន នៃគណៈកម្មាធិការកែទម្រង់​រដ្ឋបាល​សាធារណៈ ដើម្បីឱ្យសម​ស្រប​ជាមួយ​បរិបទថ្មី​នៃការងារកែទម្រង់រដ្ឋបាល​សាធារណៈ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន នៃគណៈកម្មា​ធិការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឱ្យសម​ស្រប​ជាមួយ​បរិបទថ្មី​នៃការងារកែទម្រង់រដ្ឋបាល​សាធារណៈ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ដើម្បីជំរុញការងារកែ​ទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាងព្រះរាជ​ក្រឹត្យថ្មីស្តីពីការ​រៀប​ចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)ត្រូវបានរៀបចំ​ឡើង​ដោយមានការកែសម្រួលខ្លឹមសារ​មួយចំនួនពីព្រះរាជ​ក្រឹត្យចាស់។ ការសម្រួលខ្លឹមសារនេះ ដើម្បីឱ្យសម​ស្រប​ជាមួយ​បរិបទថ្មី​នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។

ចំណុចសំខាន់ៗដែលបានកែសម្រួលនោះ គឺសមាសភាពរបស់ គ.ក.ស. ដោយមានបន្ថែម​ប្រធាន​អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជា​សមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជ​ក្រឹត្យ​ចាស់ ឱ្យសមស្របតាមប្រភេទ និងទំហំការងារដែលគណៈកម្មាធិការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ត្រូវទទួលបន្ទុក។

អនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការបរិវត្តកម្មសេវា​សាធា​រណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មា​ធិការ​គ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាង​សមត្ថភាពមន្ត្រី។

ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗពីគ្នា ដូចជាក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នឹងត្រូវរៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំនិងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ។

សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែ​ទម្រង់រដ្ឋបាល​សាធារណៈ ត្រូវបានរៀបចំឡើងចំនួន ២១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង