**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមក្មេងទំនើង​បង្ហោះម៉ូតូមានគ្នាសរុបចំនួន ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល បង្ក្រាបបានភ្លាមៗ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៣ ឲ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងកំពុងល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញមុខសញ្ញាក្មេងទំនើងកំពុងជិះម៉ូតូជ្រេតាមផ្លូវក៏ធ្វើការឃាត់ខ្លួនជាក់ស្តែងបានចំនួន ០៤នាក់ ភេទប្រុស យកមកអង្គភាព។

-វត្ថុតាងចាប់យក៖ ម៉ូតូ ចំនួន ០២គ្រឿង។
-នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៤នាក់ បានឆ្លើយសារភាពថា កន្លងមកពួកគេពិតជាធ្លាប់បង្ហោះម៉ូតូតាមផ្លូវសាធារណៈដូចក្នុងរូបភាពវីដេអូបង្ហោះតាមបណ្តាយសង្គម Facebook ពិតប្រាកដមែន។

បច្ចុប្បន្ន ក្មេងទំនើងទាំង០៤នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងដោយមានការធានាពីអណាព្យាបាលយកទៅអប់រំបន្ត បានអនុញ្ញាឲ្យវិលទៅលំនៅដ្ឋានវិញ។

អណាព្យាបាលក្មេងទំនើងទាំង០៤នាក់ បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានធ្វើការអប់រំ ណែនាំ ប្រៀនប្រដៅដល់កូនរបស់ពួកគាត់ ឲ្យចេះកែខ្លួនធ្វើជាមនុស្សល្អឡើងវិញ កុំឲ្យសង្គមស្អប់ខ្ពើម ដែលកន្លងមកពួកគាត់ជាប់រវល់រកស៊ីចិញ្ចឹមគ្រួសារ ដោយមិនបានដឹងថាកូនៗដើរលេងធ្វើអំពើបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង